សុខភាព៖ ទោះបីជា ការឱ្យទារកគេងផ្កាប់មុខ ផ្ដល់អត្ថប្រយោជន៍ខ្លះៗជួយឱ្យក្បាលកូនស្អាត មូល មិនវៀច និងធ្វើឱ្យករបស់ទារកឆាប់រឹងមាំក៏ពិតមែន តែគ្រូពេទ្យមិនណែនាំឱ្យទារកគេផ្កាប់មុខនោះទេ។
ឆ្អឹងករបស់ទារកនៅខ្ចីខ្លាំងណាស់ ពុំទាន់មានសមត្ថភាពរើបំរាស់ឡើយ មានសម្ពាធលើបេះដូង ហើយទារកអាចបាត់បង់ជីវិតដោយសារតែការថប់ដង្ហើម ដូច្នេះ របៀបនៃការគេងរបស់ពួកគេពិតជាសំខាន់នាស់។
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ទារកគេងផ្កាប់មុខ អាចប្រឈមនឹងបញ្ហាដូចជា៖
- ដាក់សម្ពាធលើឆ្អឹងថ្គាមរបស់គេ ដូច្នេះក៏ធ្វើឱ្យពិបាកដកដង្ហើម
- មុខគេអាចនឹងនៅជិតនឹងកម្រាលពូក ជាហេតុនាំឱ្យគេដកដង្ហើមចេញចូលបានតែខ្យល់ដដែលៗ
- ទារកអាចប្រឈមនឹងស្ទះដង្ហើមស្លាប់ បើសិនជាគេគេងផ្កាប់លើកម្រាលពូកដែលទន់ និងគ្មានខ្យល់ចេញចូលបានល្អ
- ទារកអាចនឹងដកដង្ហើមដោយមេរោគនៅលើកម្រាលពូកផងដែរ។
ករណីនេះ គ្រូពេទ្យជំនាញ បានអះអាងផងដែរថា ការគេងផ្កាប់អាចជារឿងល្អ នៅពេលដែលទារកមានជំងឺច្រាលទឹកអាស៊ីតពីក្រពះ ឬមានជំងឺ Pierre Robin Syndrome។ បញ្ហានេះសុទ្ធតែអាចបណ្តាលឱ្យទារកស្ទះដល់ផ្លូវដង្ហើមបានម្តងម្កាល នៅពេលពួកគេគេងផ្ងា។
យ៉ាងណា បើសិនជាទារកក្អួត ខណៈពេលកំពុងតែគេងផ្ងា ពួកគេអាចនឹងឆ្លាក់ ឬឈ្លក់កំអួតរបស់ខ្លួនបាន។ ដូច្នេះ អ្នកជំនាញបានណែនាំឱ្យដាក់កូនគេងផ្កាប់ម្តងម្កាលវិញ ដើម្បីចៀសផុតពីភាពគ្រោះថ្នាក់មួយនេះ តែត្រូវប្រាកដថាការគេងផ្កាប់របស់ទារក មានផាសុខភាព និងសុវត្ថិភាព សម្រាប់ខ្យល់ដង្ហើមរបស់ពួកគេ។
ជាដំបូន្មានល្អ និងសុវត្ថិភាពបំផុតនោះគឺ ឱ្យទារកគេងផ្អៀងឆ្វេង ឬស្ដាំ និងផ្ងារ (ម្ដងម្កាល) តែគួរតែមានសម្ភារៈជំនួយការពារទប់ ឬរាំងខ្លួនទារក មិនឱ្យប្រែផ្កាប់ ដូចជា ខ្នើយ និងឧបករណ៍នានា។