Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​កុំ​ដោយ​សារ​កូវីដ ១៩ ភ្លេច​ការពារ​ខ្លួន​ពី​សត្វ​មូស​ឲ្យសោះ ! ព្រោះ​រដូវ​កាល​​គ្រុន​ឈាម​ចូល​មក​ដល់​ហើយ

ភ្នំពេញ៖ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ ១៩ ក្នុង​ប្រទេសកម្ពុជា​អំឡុង​ចុង​ខែ​មករាមក ពលរដ្ឋ​ខ្មែរ​ជាច្រើន ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពី​ហានិភ័យ​ឆ្លង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ នាំ​ឲ្យ​កម្ពុជា អាច​រក្សា​ស្ថិរភាពគ្រប់​គ្រង​អត្រា​ឆ្លង និង​ព្យាបាល​បាន​យ៉ាង​ល្អ។

ប៉ុន្តែ​ការ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ការពារ​ជំងឺកូវីដ ១៩ បាន​កំពុង​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ធ្វេស​ប្រហែស​ទៅ​លើ​ស្ថានភាព​ជំងឺ​ដែល​ងាយ​នឹង​ផ្ទុះ​ឡើង​បំផុត​អំឡុង​ពេល​រដូវ​ភ្លៀង​នេះ ពិសេស​វា​ជា​រដូវ​នៃ​ការ​រាតត្បាត​ជំងឺ​គ្រុន​ឈាម ដែល​ជា​ធម្មតា​​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ធា្លក់​ខ្លួន​ឈឺ​ជារៀង​រាល់ឆ្នាំ។

ជាក់​ស្តែង​ឆ្នាំ ២០១៩ កន្លង​ទៅ ដែល​ត្រូវ​ចាត់​ទុក​ជារដូវ​ឆ្លង​រាតត្បាត​ជំងឺ​គ្រុន​ឈាម ធ្ងន់​ធ្ងរ​បំផុត​មួយ​លើ​ពិភពលោក គឺ​បាន​នាំ​ឲ្យ​មនុស្ស​ជាង ៤,៧លាននាក់​ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះ​កម្ពុជាមាន​អ្នក​ឆ្លង​ជំងឺ​គ្រុនឈាម​សរុបជាង ៦៥០០០​នាក់។

អាស្រ័យ​ទៅ​លើ​ហេតុផល​នេះ អ្នក​ជំនាញ​សុខភាព​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យពលរដ្ឋ​​ផ្តោត​ការ​ប្រុង​ប្រយ័ត្នទ្វេដង ទាំង​ការ​ពារ​ជំងឺកូវីដ ១៩ ក៏​ដូច​ជា​ការពារខ្លួន និង​កូនៗយើង​ពី​ជំងឺ​គ្រុន​ឈាម​ឲ្យ​បានល្អ។

ក្នុង​ឱកាស​ផ្តល់​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​ភ្នាក់​ងារ​ព័ត៌មាន TNAOT APP កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ស្តីពី​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅកម្ពុជា លោក​ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បង្ហើប​ឲ្យ​ដឹង​ថា បច្ចុប្បន្នលោក​ស្រី​សង្កេត​ឃើញ ពលរដ្ឋ​យើង​មួយ​ចំនួន ដោយ​សារ​បារម្ភ​ពី​កូវីដ​ខ្លាំង​ពេក បែរ​ជា​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ជំងឺ​គ្រុន​ឈាមនេះ​ទៅ​វិញ។

លោក​ស្រី​បន្តថា ទោះ​បី​ជា​កូវីដ ១៩ ជាជំងឺ​អាទិភាព​ដែល​ក្រសួង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ក្រសួង​សុខាភិបាល ក៏​នៅ​តែ​ផ្តោត​ទៅ​លើ​​ការ​ការពារ​ជំងឺ​គ្រុន​ឈាម​ដូចគ្នា ដោយ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់ រក្សា​អនាម័យ​ជុំ​វិញ​ផ្ទះឲ្យ​បាន​ស្អាត​ កុំ​ឲ្យ​មាន​កន្លែង​ដក​ទឹក ឬ​សំបក​កង់ម៉ូតូ ឡានចាស់ៗ ដែល​ផ្តល់​ជម្រក​សម្រាប់មូស​ខ្លា ដែល​ជា​ភ្នាក់​ងារ​ចម្បង​ចម្លង​ជំងឺ​គ្រុនឈាម។

គិត​ត្រឹម​ចុង​ខែ​ឧសភា ឆ្នាំ២០២០ ពោល ១៩​សប្តាហ៍ ​ដើម​ឆ្នាំ ២០២០ នេះ កម្ពុជា​រកឃើញ​ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​ទូទាំង​ប្រទេស​ដល់ទៅ​ ២ ១៧២ករណី ដោយ​ក្រសួង​បារម្ភ​ថា តួលេខ​នឹង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់​តែ​​ម្តង៕ ដោយ៖ ត្នោត

   

from: https://tnaot.com/km/m/detail/article/9326284