Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណាកជាង៦០០នាក់ ត្រូវគេយកទៅពិនិត្យ ប៉ុន្តែនៅតែគ្មានរកឃើញករណីឆ្លងថ្មី

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨ ​ព្រឹក ថ្ងៃទី​៥​ មិថុនា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល ធ្វើតេស្ត​វត្ថុសំណាកបាន ៦១៣នាក់ហើយ ប៉ុន្តែនៅតែគ្មានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩។

តាមហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងបានធ្វើតេស្តវត្ថុសំណាកបាន ២២ ៤៥៦ នាក់ ស្មើនឹង ១៣៥២នាក់ ក្នុង ១លាននាក់ ខណៈ កាលពីម្សិលមិញ បានធ្វើតេស្ត ២១ ៨៤៣ នាក់ ស្មើនឹង ១៣១៥ ក្នុង ១លាននាក់។

ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ TNAOT APP លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ទោះបីប៉ុន្មានថ្ងៃចុងក្រោយនេះ មិនមានរកឃើញករណីឆ្លងថ្មី ក៏ពិតមែន ប៉ុន្តែយើងត្រូវតែបន្តការប្រុងប្រយ័ត្នឲ្យបានជាប់ ជានិច្ច ព្រោះជំងឺកូវីដ១៩ មិនដែលភ្លេចយើងទេ។លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះទេសចរក្នុងស្រុក​ បានសម្រុកធ្វើដំណើរទៅលេងកម្សាន្ត នៅតាមបណ្តាខេត្តភូមិភាគឦសានយ៉ាងច្រើន រហូតដល់សណ្ឋាគាផ្ទះសំណាក់ ត្រូវបានកក់ស្ទើគ្មានសល់។ 

នេះជាការព្យួយបាម្ភមួយរបស់ក្រសួងសុខាភិបាល ចំពោះការធ្វេសប្រហែសរបស់បងប្អូនប្រជាពលរដ្ឋ អាចង្កឲ្យមានការចម្លង រីករាលដាលខ្លាំង ប្រសិនបើមានបុគ្គលណាមួយមានផ្ទុកជំងឺកូវីដ១៩ នៅក្នុងចំណោមពួកគេ ដែលបានទៅដើរលេងកម្សាន្តនោះ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9326268