ក្មេងប្រុសម្នាក់ រស់នៅក្នុងប្រទេសកេនយ៉ា អាយុទើបតែ៩ឆ្នាំប៉ុណ្ណោះ តែមានគំនិតច្នៃប្រឌិតខ្ពស់ បង្កើតបានម៉ាស៊ីនលាងជម្រះដៃ ការពារពីការឆ្លងវីរុសកូវីដ១៩ ។
ការច្នៃប្រឌិតរបស់គេ ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ រហូតដល់ប្រធានាធិបតី Uhuru Kenyatta ប្រគល់ពានរង្វាន់ជូនជាការលើកទឹកចិត្តផងដែរ ។
បើតាមការចេញផ្សាយរបស់ UPI ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បញ្ជាក់ថា កុមារា Stephen Wamukota អាយុ៩ឆ្នាំ រស់នៅក្នុងរដ្ឋ Bungoma មានគំនិតច្នៃប្រឌិតខ្ពស់ បង្កើតបានម៉ាស៊ីនលាងសម្អាតដៃជាមួយសាប៊ូ បង្ការការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ។
ការច្នៃប្រឌិតនោះ គឺប្រើឈ្នាន់ជើងប៉ុណ្ណោះ ធ្វើឲ្យទឹក និងសាប៊ូលាយបញ្ចូលគ្នាបានលាងសម្អាតដៃ ។ កាត់បន្ថយដៃទាំងគូ ពីការប៉ះពាល់វត្ថុដទៃផ្សេងៗទៀតដែលកខ្វក់នៅទីនោះ ។
កុមារា Wamukota និយាយថា ការច្នៃប្រឌិតនេះមានជំនួយពីឪពុករបស់គេផងដែរ ហើយប្រើប្រាស់សម្ភារអស់តម្លៃប្រហែល៣០ដុល្លារប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat