Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Gareth Bale នឹងនៅ Real Madrid បន្តទៀតមិនទៅណាទេ!

ខ្សែប្រយុទ្ធស្លាបស្តាំ Real Madrid គឺកីឡាករ Gareth Bale ហាក់មិនសូវសប្បាយចិត្តជាមួយ Real Madrid ប៉ុន្មានទេបើយោងតាមព័ត៌មានកន្លងមក។ មូលហេតុដោយសារតែ អ្នកគាំទ្រហាក់មានភាពខ្វាយខ្វល់ច្រើនពីជីវិតឯកជនរបស់គេ ដូចជាមិនចង់អោយ Gareth Bale លេងវាយកូនហ្គោល រឺបន្ទោសបង្អាប់ទម្រង់លេងរបស់គេជាដើម។

ទោះជាយ៉ាងណា ភ្នាក់ងាររបស់ Gareth Bale បានបញ្ជាក់ថា Gareth Bale នឹងបន្តនៅក្លឹបអធិរាជសបន្តទៀត អត់ចាកចេញទៅណាទេ។ គាត់និយាយថា៖ “វិលត្រឡប់ទៅអង់គ្លេសវិញ?វាជារឿងដ៏ធំមួយ។ តែខ្ញុំគិតថាគេមិនចង់ទៅណាទេ បច្ចុប្បន្ននេះ។ គាត់សប្បាយចិត្តក្នុងការលេងអោយ Real Madrid។”

គួររម្លឹកផងដែរ កីឡាករសញ្ជាតិវែលរូបនេះបានផ្ទេរមកពីក្លឹប Tottenham Hot spurs មកក្លឹប Real Madrid កាលពីឆ្នាំ២០១៣ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក។

from: https://tnaot.com/km/m/detail/article/9325874