Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

App ដែលផ្ទុះខ្លាំង “Remove China Apps“ត្រូវបានក្រុមហ៊ុន Google ដកចេញពី Play store ហើយ

បច្ចេកវិទ្យា៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានសម្រេចដកចេញកម្មវិធីរបស់ ឥណ្ឌាចំនួន២ តែម្តងដោយមិនទុកមុខឲ្យប្រទេសនេះសោះ គឺកម្មវិធីដែលមានឈ្មោះថា “Remove China Apps“ ដែលប្រែថា លុបកម្មវិធីរបស់ចិន និងកម្មវិធីមួយទៀតឈ្មោះ Mitron ដែលនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shortpedia នៅថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ ២០២០ នេះ ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា កម្មវិធីទាំង ២ នេះបង្កើតឡើងក្នុងគោលបំណងចង់លើកកំពស់កម្មវិធីក្នុងស្រុកឡើងវិញ ដោយសារប្រជាជនមួយចំនួនធំចូលចិត្តប្រើកម្មវិធីរបស់ចិន ។​ ជាក់ស្តែងកម្មវិធីឈ្មោះ Mitron ជាកម្មវិធីមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយរបស់កម្មវិធី Tik Tok និង​កម្មវិធី Remove China Apps បង្កើតក្នុងគោលបំណងរារាំងមិនឲ្យចិនរកចំណូលបានតាម Apps ។

ទោះបីយ៉ាងណាក៏ដោយ google បានបញ្ជាក់ថា សម្រាប់កម្មវិធីទាំង ២​ ត្រូវបានដកចេញវិញដោយសារកម្មវិធីនេះបានបំពានលើគោលការណ៍របស់ក្រុមហ៊ុន ៕

ប្រែសម្រួលដោយ៖ ពិសិទ្ធិ

from: https://tnaot.com/km/m/detail/article/9323104