ខេត្ត Nakhon Si Thammarat៖ ប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាស្ត្រីជាម្តាយបានសម្លាប់កូនស្រីរបស់ខ្លួនដើម្បីទទួលបានដីធ្លី។
លោកវរសេនីយ៍ទោ Somporn Prisawanit ប្រធានប៉ុស្តិនគរបាល Bang Khan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសមានភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថាលោកស្រី Prateep Jindawong អាយុ ៥៤ ឆ្នាំបានប្រើប្រដាប់មួលខ្ចៅសម្លាប់កូនស្រីឈ្មោះថា Chonthira Jindawong អាយុ ២៩ឆ្នាំកាលពីខែមេសា។ ប៉ូលិសបានចោទប្រកាន់សង្ស័យពីបទឃាតកម្មគិតទុកជាមុនហើយនាងត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយបង់ពិន័យជាប្រាក់ចំនួន ២០០០០បាត បន្ទាប់ពីនាងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ។ ជនរងគ្រោះដែលជាកូនត្រូវគេសម្លាប់នៅក្នុងផ្ទះដែលស្ថិតនៅភូមិMoo ២ ឃុំ tambon Ban Lam Naoក្នុងស្រុក Bang Khan ខេត្ត Nakhon Si Thammarat កាលពីថ្ងៃទី១១ ខែមេសា។
រូបតំណាង
ម្តាយដែលជាជនសង្ស័យបានប្រាប់ប៉ូលិសថា មានចោរម្នាក់បានចូលទៅប្លន់នៅក្នុងផ្ទះហើយបានសម្លាប់កូនស្រីរបស់គាត់។ លោក Somporn បាននិយាយថា ស្រ្តីជាម្តាយមានជម្លោះជាមួយកូនស្រី ព្រោះចង់ឲ្យកូនគាត់លក់ចម្ការដូងប្រេងមានទំហំ ១០រ៉ៃ តែកូនស្រីមិនព្រមលក់សោះ។ ស្រ្តីជាម្តាយបានប្រាប់ប៉ូលិសថា កូនស្រីគាត់ត្រូវគេសម្លាប់ខណៈពេលគាត់និងស្វាមីបានចេញទៅក្រៅ ហើយបង្អួចដែលបានខូចគឺជាកន្លែងដែលចោរគាស់ ប៉ុន្តែតាមពិតថ្ងៃដែលជនរងគ្រោះបានស្លាប់ គឺជនរងគ្រោះនៅផ្ទះតែពីរនាក់ជនសង្ស័យ។ លើសពីនេះប៉ូលិសបាននិយាយថា ប្រសិនបើមានចោរគាស់ផ្ទះមែន នោះរបស់ដែលនៅជិតបង្អួចនិងបែកបាក់ ហើយបង្អួចក៏គួរតែមានស្នាមគាស់ដែរ មិនមែនខូចខាតតិចតួចបែបនេះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post