
Kang Daniel និងអ្នកគ្រប់គ្រងរបស់គាត់នឹងបង្ហាញខ្លួនក្នុងកម្មវិធី “Omniscient Interfering View”
លោក Kang Daniel អតីតសមាជិក្រុម Wanna One និងអ្នកគ្រប់គ្រងរបស់គាត់នឹងបង្ហាញខ្លួនក្នុងកម្មវិធី “Omniscient Interfering View” ។
នៅថ្ងៃទី០៤ ខែមិថុនានេះ របាយការណ៍បានបង្ហាញថា អ្នកទាំងពីរនឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវិធី “Omniscient Interfering View” នៅសប្តាហ៍នេះ។ អ្នកគ្រប់គ្រងរបស់ Kang Daniel បានចែករំលែកដំណឹងគួរឱ្យចាប់អារម្មណ៍អំពីតារាចម្រៀងរូបនេះ ដោយបាននិយាយថា “ហេតុអ្វី Kang Daniel សើចគាត់ពេលណាឃើញខ្ញុំ?” ។ អ្នកគ្រប់គ្រងបានបន្តប្រាប់ទៀតថា “ខ្ញុំមិនគិតថាខ្លួនខ្ញុំនេះគួរឱ្យអស់សំណើចនោះទេ ហើយក៏មិនយល់ដែរថា ហេតុអ្វីបានជាអតីតសមាជិកក្រុម Wanna One រូបនេះ តែងតែសើចនៅពេលដែលគាត់បានឃើញខ្ញុំ” ។
បុគ្គលិកផ្សេងទៀតដែលកំពុងអង្គុយលេង ក៏មានការងឿងឆ្ងល់ដែរថា ហេតុអ្វីបានជា Kang Daniel ផ្ទុះសំណើចយ៉ាងនេះ ពេលណាដែលអ្នកគ្រប់គ្រងរបស់គាត់និយាយម្តងៗ។ គួរបញ្ជាក់ដែរថា មិត្តភាពដ៏ជិតស្និទ្ធរបស់ពួកគេទាំងពីរ នឹងត្រូវបានបង្ហាញនៅក្នុងកម្មវិធី “Omniscient Interfering View” ដែលនឹងចាក់ផ្សាយនៅថ្ងៃទី០៦ មិថុនា វេលាម៉ោង ១០:៥៥ នាទីល្ងាច ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop