Samsung នឹងប្រកាសចេញត្រកូល Galaxy Note20 នាខែសីហាខាងមុខ ដែលគេរំពឹងថាវានឹងមានលក្ខណៈសម្បត្តិមួយចំនួនស្រដៀងនឹងត្រកូល Galaxy S20 ដែរ។ ចុងក្រោយនេះគេបានដឹងដំណឹងអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ Galaxy Note20+ ដែលដំណឹងនេះបានពី IceUniverse អ្នកចែកចាយដំណឹងលេចធ្លាយច្បាស់ៗទាក់ទងនឹង Samsung។
Galaxy Note20+ នឹងមានកាមេរ៉ាមេទំហំ ១០៨MP ជា Sensor Samsung Bright HM1 ដូចដែលមានប្រើលើ Galaxy S20 Ultra ដែរ។ កាមេរ៉ាមេនេះនឹងមានអមដោយ Laser Autofocus ជំនួសឲ្យ ToF ដើម្បីកែខៃបញ្ហា Focus មិនសូវច្បាស់មានលើ Galaxy S20 Ultra។សម្រាប់កាមេរ៉ា Ultrawide នឹងមានទំហំ ១២MP ជា Sensor ISOCELL Fast 2L3 ដែលវាមាននូវមុខងារ PDAF មកជាមួយ។ មួយទៀតគឺកាមេរ៉ា Periscope ដែលវាមានទំហំ ១៣MP ជា Sensor Samsung Slim 3M5។ Sensor នេះមានទំហំតូចជាង Sensor ដែលគេបានប្រើលើ Galaxy S20 Ultra ហើយសមត្ថភាព Zoom របស់វាបានកំណត់នៅត្រឹម 50X ប៉ុណ្ណោះ៕