Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Toyota បង្ហាញមុខមាត់ឡាន Fortuner ស៊េរីថ្មី

Toyota បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Fortuner ស៊េរី​ថ្មី ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​គួរ​កត់​សម្គាល់ និង​មាន​ប្រភេទ​ពិសេស​ឲ្យ​ឈ្មោះ​ថា Fortuner Legender ថែម​ទៀត​ផង។

រថយន្ត SUV ស៊េរី​ថ្មី​នេះ​មាន​​មុខមាត់​កាន់​តែ​ទាក់ទាញ​ជាង​មុន​ដោយ​មាន​បំពាក់​នូវ​អំពូល​មុខ​រាង​ស្ដើង​ជាង​មុន និង​រន្ធ​ខ្យល់​ដែល​មាន​រចនាបថ​ថ្មី។ នៅ​ជុំវិញ​​ឡូហ្គោ​ Toyota មាន​ការ​ក្រូម៉េ​ពណ៌​ខ្មៅ ធ្វើ​ឲ្យ​រថយន្ត​កាន់​តែ​ទាក់ទាញ​បែប​ស្ព័រ អម​ជា​មួយ​​យ៉ាន់​កង់​ទំហំ ១៨​អ៊ីញ ដែល​រចនា​ម៉ូដ​ថ្មី​ផង​ដែរ។

ប្រភេទ​ពិសេស​ថ្មី​ដែល​មាន​ឈ្មោះ​ថា Legender មើល​ទៅ​សឹង​តែ​ដូច​ជា​រថយន្ត Toyota មួយ​ម៉ូដែល​ថ្មី​ទៀត។ ចង្កៀង​មុខ​ដែល​បំពាក់​លើ​រថយន្ត​ប្រភេទ​ពិសេស​នេះ​មាន​ការ​រចនា​ម៉ូដ​ទាក់​ភ្នែក ហើយ​រន្ធ​ខ្យល់​ក៏​មាន​ផ្លាស់​ប្ដូរ​រចនាបថ​យ៉ាង​ពិសេស និង​មាន​ការ​តុប​តែង​ជា​ពណ៌​ខ្មៅ​លើ​ចំណុច​ជា​ច្រើន។

នៅ​ផ្នែក​ខាង​ក្នុង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ទេ លើក​លែង​តែ​ប្រព័ន្ធ​កម្សាន្ត​ថ្មី​ដែល​មាន​គាំទ្រ​ជា​មួយ Apple CarPlay។ រថយន្ត Fortuner Legender មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,៨លីត្រ កម្លាំង ២០១សេះ ខណៈ​ដែល Fortuner ធម្មតា​ប្រើ​ម៉ាស៊ីន ២,៤លីត្រ។

រថយន្ត Fortuner ស៊េរី​ថ្មី​ក៏​មាន​បន្ថែម​ចំណុច​ថ្មីៗ​មួយ​ចំនួន ដូច​ជា​ Toyota Safety Sense ដែល​ជា​ការ​បំពាក់​លើក​ដំបូង​សម្រាប់​រថយន្ត SUV នេះ។ វា​ក៏​មាន​នូវ​អេក្រង់​សម្រាប់​បង្ហាញ​រូបភាព ៣៦០​ដឺក្រេ, មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​ឥត​ប្រើ​ខ្សែ និង​គូថ​ក្រោយ​ដែល​អាច​បើក​ដោយ​ប្រើ​កាយ​វិការ​យក​ជើង​ទាត់។

Fortuner ​ស៊េរី​ថ្មី​លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​មាន​តម្លៃ​​ចាប់​ពី​​​​ ១,៤៥​លាន​បាត ​ដែល​ស្មើ​ប្រមាណ ៤៦ ០០០​ដុល្លារ សម្រាប់​ប្រភេទ​ធម្មតា ហើយ​សម្រាប់​ប្រភេទ Legender វិញ​គឺ​មាន​តម្លៃ ១,៨៣​លាន​បាត ដែល​ស្មើ​ប្រមាណ ៥៨ ១១៦​ដុល្លារ៕​

from: https://tnaot.com/km/m/detail/article/9320322