ពិភពលោក៖ តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង ៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។
មកទល់ពេលនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាវិញ បច្ចុប្បន្ន មានករណីឆ្លងសរុប ១២៥នាក់ លើខេត្ត-ក្រុងចំនួន ១៣ និងបានព្យាបាលជាសះស្បើយចំនួន ១២៣នាក់ហើយ បើគិតមកដល់ពេលនេះ៕