Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សន្តិសុខសាលា​ប្រើកាំបិត​ចាក់ប្រហារ រងរបួស​សិស្ស​មត្តេយ្យ​​៣៩នាក់ នៅភាគខាងត្បូងចិន

សន្តិសុខ​យាម​កាម ​នៅសាលា​រៀន បានវាយប្រហារ​ដោយកាំបិត បណ្តាល​ឲ្យរងរបួស​យ៉ាងតិច​៣៩នាក់ នៅក្នុងសាលាមត្តេយ្យ​មួយកន្លែង​ នាភាគខាងត្បូង ​ប្រទេសចិន ​កាលពីព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២០ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន​បានផ្សាយថា មូលហេតុ​សន្តិសុខ​ប្រើកាំបិត​ចាក់ប្រហារនោះ គេ​នៅមិនទាន់ដឹងឡើយ។ ករណីវាយប្រហារបែបនេះ បានស្ងប់ស្ងាត់ រយៈពេល​ជាយូរមកហើយ ។ 

មន្ត្រី​រដ្ឋបាល​ក្នុងតំបន់ Cangwu ខេត្ត Guangxi បានបញ្ជាក់ថា សិស្ស​ចំនួន​៣៧នាក់​ និងមនុស្សវ័យជំទង់​២នាក់​ បានរងរបួស​​​ដោយសារការវាយប្រហារនេះ។ 

ប្រព័ន្ធផ្សព្វផ្សាយចិន ​បានបញ្ជាក់ថា ជនវាយប្រហារ​ជាសន្តិសុខ​យាម ​នៅក្នុងសាលានោះផងដែរ ឈ្មោះ លី ។ ជនសង្ស័យ​ត្រូវចាប់ឃុំខ្លួន ខណៈការស៊ើបអង្កេត​កំពុងបន្ត ។ 

បណ្តាញទូរទស្សន៍​រដ្ឋចិន CCTV បានផ្សាយថា មនុស្ស​៤០នាក់​បានរងរបួស ក្នុងនោះមានមនុស្ស​៣នាក់​រងរបួសធ្ងន់ រួមមាន នាយកសាលា សន្តិសុខម្នាក់ផ្សេងទៀត និងសិស្ស​ម្នាក់ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9319863