
ក្រុមតារាចម្រៀងនារី IZ*ONE បានបង្ហាញរូបថតបែបទាន់សម័យនៅឈុតទី២ នៃអាល់ប៊ុមបទចម្រៀងខ្នាតតូចដែលមានចំណងជើង“Oneiric Diary” របស់ក្រុមពួកគេ ដែលនឹងមកដល់នាពេលខាងមុខនេះ ។
ក្រុមមួយនេះ បានបង្ហាញនូវម៉ូដសម្លៀកបំពាក់ដែលមានពណ៌ដ៏ស្រស់ស្អាតជាមួយគ្រឿងអលង្គាររបស់សមាជិកនីមួយៗនៅក្នុងក្រុមនេះផងដែរ ។
គួរបញ្ជាក់ដែរថា ក្រុម IZ*ONE នឹងធ្វើការត្រឡប់មកវិញនារដូវក្តៅនេះ នៅថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង ៦ល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ជាមួយនឹងអាល់ប៊ុមបទចម្រៀងខ្នាតតូចទី៣ “Oneiric Diary” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop