Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គង់ សុជាតិ ទៅសាងស្នេហ៍ជាមួយស្វាមី នៅលើដែនដីកោះ ដូចគូស្នេហ៍ទើបរៀបការថ្មោងថ្មី

ជាការពិតណាស់ដូចពាក្យចាស់តែងពោលថា ក្រោយភ្លៀងមេឃ និងស្រឡះ ដូចដែលអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក្រោយពីបានជួបព្យុះភ្លៀងនៅក្នុងជីវិតគូប្តីប្រពន្ធ ដែលមានជនទី៣ចូលជ្រែកស្នេហា ធ្វើឲ្យអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាខ្លាំងលើសដើម។

ថ្មីៗនេះអ្នកនាង គង់ សុជាតិ និងស្វាមីជាទីស្រលាញ់បានធ្វើដំណើរកម្សាន្តនៅលើដែលកោះ សាងអនុស្សាវរីយ៏យ៉ាងផ្អែមល្ហែមហាក់បីដូចជាកំលោះក្រមុំទើបតែផ្តើមស្នេហ៍ក្នុងគ្រាដំបូង ជាមួយការតុបតែងខ្លួនបែបយុវវ័យ មើលទៅជាមានសុភមង្គល ប្រកបដោយក្តីសុខខ្លាំងៗតែម្តង ជាហេតុធ្វើឲ្យអ្នកអត់គូមិនតិចនាក់នោះលួចច្រណែនប្តីប្រពន្ធមួយគូនេះ។

អ្នកនាង គង់ សុជាតិ បានបង្ហោះសារយ៉ាងមានអត្ថន័យថា៖ “តោះសាងអនុស្សាវរីយ៏ជាថ្មីនៅលើទឹកដីកោះដ៏ស្រស់ស្អាត ពេលវាលាបណ្តាលឲ្យយើងជួបគ្នា ពេលវាលាបណ្តាឲ្យស្រលាញ់គ្នា … យ៉ាងណាបងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន”៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9318273