ខេត្ត Samut Prakan៖ កាលពីព្រឹកថ្ងៃពុធមានកម្មករចំណាកស្រុកមីយ៉ាន់ម៉ាម្នាក់ត្រូវបានគេចាក់សម្លាប់នៅក្នុងជុំរុំកម្មកររបស់ក្រុមហ៊ុន Sino-Thai វិស្វកម្មសំណង់ភីអិលស៊ីក្នុងស្រុកមឿង។
ប៉ូលិសមកពីប៉ុស្តិ Samrong Nua បានប្រញាប់ប្រញាល់ទៅជុំរុំកម្មករនៅក្នុងឃុំ tambon Theparak ដើម្បីស៊ើបអង្កេតបន្ទាប់ពីមានគេជូនដំណឹងអំពីឧប្បត្តិហេតុដែលបានកើតឡើងនៅម៉ោងប្រហែល ២ទៀបភ្លឺ។ ជនរងគ្រោះមានឈ្មោះថា Thein Tun អាយុ ៣២ឆ្នាំមានមុខងារជាជាងឈើ ត្រូវបានគេចាក់ជាច្រើនកាំបិតចំទ្រូងនិងកញ្ចឹងកនៅបន្ទប់លេខ១៦ ក្នុងជុំរុំ។ គាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេកមុនពេលប៉ូលិសមកដល់។ ប៉ូលិសបានរកឃើញកាំបិតវែងប្រវែង ៦អ៊ីញនៅក្នុងបន្ទប់ហើយរក្សាទុកជាភស្តុតាង។
រូបតំណាង
ជំរុំនេះមានកម្មករចំណាកស្រុករាប់រយនាក់មកពីប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា។ ស្ថិតក្រោមការសាកសួរដោយមានជំនួយពីកម្មករមួយចំនួនដែលអាចនិយាយភាសាថៃ បាននិយាយថាពួកគេមិនបានឃើញនិងមិនដឹងថាមានអ្វីកើតឡើងទេ។ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតចំពោះឃាតកម្មមួយនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post