Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេដំរីព្រៃផើម​មួយក្បាល ​ងាប់អណ្តែត​ទឹក​​ទន្លេ​ Palakkad ប្រទេសឥណ្ឌា

ដំរី​​ផើម​មួយក្បាល​ត្រូវបានអ្នកភូមិប្រទះឃើញ​ងាប់​អណ្តែតទឹក​ទន្លេ Welliyar ស្ថិតនៅក្នុងស្រុក Palakkad រដ្ឋ Kerala ប្រទេស​ឥណ្ឌា បន្ទាប់ពី​គេដឹងថា សត្វដំរី​មួយក្បាលនេះ​ បាន​ស៊ី​ផ្លែម្នាស់​​​បង្កប់​ទៅដោយ​សារធាតុផ្ទុះ ទើបបណ្ដាលឲ្យផ្ទុះ រងរបួសធ្ងន់ធ្ងរ​នៅត្រង់​មាត់ ហើយងាប់បែបនេះ ។ 

មន្ត្រីឥណ្ឌាក្នុងតំបន់បាន​បញ្ជាក់​នៅថ្ងៃទី៣ ខែ​មិថុនាថា ដំរីផើមមួយក្បាលនេះ​បានងាប់ បន្ទាប់ពី​ស៊ីផ្លែឈើ​បង្កប់ដោយ​ជាតិផ្ទុះ ។ នៅពេលបានឮដូចនេះ ធ្វើឲ្យពលរដ្ឋ​ក្នុងតំបន់​ខឹងសម្បាយ៉ាងខ្លាំង​​ទៅលើ​អ្នកដែល​បានជ្រើសរើស​យកវិធីសាស្ត្របែបនេះ​ ដើម្បីការពារផល​ដំណាំ ឬផ្ទះសម្បែង​របស់ពួកគេ​ពីការយាយីដោយសត្វដំរីនោះ ។ 

តាមមន្ត្រីឥណ្ឌា​បាននិយាយថា សត្វដំរីផើម​មួយក្បាលនេះ បានឃើញ​ដើរចូល​ទៅក្នុងភូមិមួយ នៅជិត​ឧទ្យានជាតិ​ជ្រលងភ្នំស្ងប់ស្ងាត់​ ស្ថិតនៅ​ភាគខាងត្បូង រដ្ឋ Kerala កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ ។ មន្ត្រីដដែលបន្តថា ដំរីនេះ​បានស៊ី​ផ្លែឈើ​ គឺផ្លែម្នាស់​ដែលមានបង្កប់​រំសេវផ្ទុះ បណ្តាលឲ្យផ្ទុះរងរបួស​នៅត្រង់មាត់​ ។ 

មន្ត្រីដដែលបន្តថា «យើង​កំពុងស៊ើបអង្កេត​មូលហេតុ​នាំឲ្យផ្ទុះ​នេះ ក៏ដូច​ជា​ចំណី​ដែល​ដំរីនោះបានស៊ីផងដែរ ។ យើងកំពុងស៊ើបអង្កេត​រកមនុស្ស និងកាលៈទេសៈ​ដែលនាំឲ្យដំរីផើមមួយក្បាលនេះងាប់» ។ 

អ្នកស្រុក​នៅក្នុងតំបន់ ជាញឹកញាប់​តែងតែប្រើប្រាស់រំសេវ​ផាវ ឬសារធាតុផ្ទុះ​ដទៃផ្សេងទៀត ដាក់នៅក្នុងផ្លែម្នាស់ ដើម្បី​ធ្វើឲ្យទៅដូចជាគ្រាប់បែកផ្ទុះឡើង​ សម្រាប់​ការពារភូមិឋាន ក៏ដូច​ចម្ការដំណាំ​របស់ពួកគេ​​ពីការយាយី​ដោយសត្វព្រៃគ្រប់ប្រភេទ ក្នុងនោះ មានសត្វដំរី​​ជាដើម ។ 

ប្រទេសឥណ្ឌាបានបាត់បង់ព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប៉ុន្មានទសវត្សថ្មីៗ ដែលមូលហេតុនេះហើយ​ សត្វព្រៃទាំងនោះ ជាពិសេស​ដំរី​តែម្តង តែងតែ​ដើរវង្វេងចូលភូមិឋាន​របស់អ្នកស្រុក ។ 

របាយការណ៍​កត់ត្រាដោយរដ្ឋាភិបាលឥណ្ឌា​ បានឲ្យដឹងថា ចន្លោះពីឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៩ មនុស្សប្រហែល ២ ៣៦១ នាក់បានស្លាប់​ ដោយសារការវាយប្រហារពីសត្វដំរី ហើយក្នុងអំឡុងពេលដូចគ្នានេះ សត្វដំរី​ប្រហែល ៥១០ ក្បាលបានងាប់ ក្នុងនោះ សត្វដំរី៣៣៣ក្បាល បានងាប់ដោយសារការឆ្លងចរន្តអគ្គិសនី និងប្រហែល ១០០ ក្បាលទៀត ងាប់ដោយសារការបរបាញ់ និងការបំពុល ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9317850