Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបាន​រាយការណ៍អំពីករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ចំនួនម្នាក់ និងគ្មានអ្នកស្លាប់ថ្មីទេ។

ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃឥឡូវនេះ​បានកើនឡើងដល់ចំនួន ៣០៨៤នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។ អ្នកនាំពាក្យក្រុមការងារប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង​បាននិយាយថាអ្នកឆ្លងថ្មីគឺបុរសថៃអាយុ ២៦ឆ្នាំដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ គួរបញ្ជាក់ផងដែរថា អ្នក​ជំងឺដែលបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យសរុប​​ចំនួន ២៩៦៨នាក់​។

រូបតំណាង

ទន្ទឹមនឹងនេះដែរជនជាតិថៃ ១១០នាក់ដែលជាប់នៅក្នុងប្រទេសជប៉ុន​ត្រូវបានអនុញ្ញាតឱ្យ​វិលត្រឡប់​មមកស្រុកកំណើតវិញហើយកាលពី​ថ្ងៃអង្គារ​តាមជើងហោះហើរពីទីក្រុងតូក្យូ។ នៅក្នុងដំណើរការពិនិត្យសុខភាពនៅឯអាកាសយានដ្ឋានឃើញថា ក្នុងចំណោមពួកគេមាន​ ៧នាក់​មានអាការគ្រុនក្តៅហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបន្ថែម។ ចំណែកអ្នកនៅសេសសល់ត្រូវបានរថយន្តក្រុងដឹកយកទៅ​​មជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9317510