យើងបានដឹងហើយថា កុងត្រារបស់ Aubameyangជិតផុតមែនទែនហើយ ដោយអស់សុពលភាពត្រឹមចុងរដូវកាលក្រោយប៉ុណ្ណោះ។ មានន័យថាបើគ្មានការទិញដូរ រឺបន្តកុងត្រាអ្វីទេនោះ Aubameyangនឹងចាកចេញដោយគ្មានតម្លៃខ្លួន។
មូលហេតុនេះហើយ Arsenal ទាមទារត្រឹម 20លានលើសប៉ុណ្ណោះ បើសិនក្លឹបណាចង់បានកីឡាកររូបនេះ តែ Arsenal ក៏បានកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាទុកខ្សែប្រយុទ្ធPierre-Emerick Aubameyang រហូតដល់កិច្ចសន្យារបស់គេត្រូវផុត បើសិនតម្លៃខ្លួនឡើងមិនដល់ ២០លានទេនោះ។
គួរអោយរំលឹកផងដែរថា Aubameyangអាចរកគ្រាប់បាល់់បញ្ជូលទីសរុប ៦១ គ្រាប់ ក្នុងការលេង ៩៧ លើកសម្រាប់ក្លឹបអង់គ្លេសមួយនេះ ចាប់តាំងពីបានផ្លាស់ប្តូរមកពីក្រុម Dortmundក្នុងតម្លៃខ្លួណ ៥៦ លានផោនកាលពីខែមករាឆ្នាំ ២០១៨។