Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Liverpool ចង់ខ្ចីជើង Ousmane Dembele ពីBarcelona

កីឡាករវ័យក្មេងឆ្នើមរបស់ក្លឹប Barcelonaដែលទិញពីក្លឹប Borrusia Dortmund ក្នុងតម្លៃខ្លួនកប់ពពក មិនបានបង្ហាញទម្រង់លេងល្អនោះទេនៅក្លឹបកាតាឡាន់មួយនេះ។ មូលហេតុចម្បងនៃការធ្លាក់ទម្រង់លេង គឺដោយសារការញាំញីដោយរបួស ជាញឹកញាប់ ដែលធ្វើអោយក្លឹប Barcelona ហាក់អស់សង្ឃឹមនឹងកីឡាករសញ្ជាតិបារាំងរូបនេះ។

ទោះជាយ៉ាងណា បើយោងតាមព័ត៌មាន Dimarzioបានបញ្ជាក់ថា ក្លឹបហង្សក្រហម Liverpool ដែលកំពុងឡើងជើងខ្លាំង ហាក់ចាប់អារម្មណ៏ទៅលើ Dembeleដោយបានដាក់សំណើរខ្ចីជើងផងដែរ។ 

យ៉ាងណាមិញ យោងតាមប្រភពដដែលខាងលើបានបញ្ជាក់ថា Ousmane Dembele ហាក់មិនទាន់ចង់ចាកចេញពី Barcelona នោះទេ ដោយខ្លួនយល់ថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងជម្រើស១១នាក់នៅក្លឹបយក្សអេស្ប៉ាញមួយនេះនៅឡើយ។ គួររម្លឹកផងដែរ Barcelona មិនទាន់មានប្រតិកម្មអ្វីជាក់លាក់លើសំណើរខ្ចីជើងកីឡាកររូបនេះនៅឡើយ។

from: https://tnaot.com/km/m/detail/article/9317417