ខេត្ត Nakhon Ratchasima ៖ តាមប្រភពប៉ូលិសបានឱ្យដឹងថា ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួននិងកូនប្រុសម្នាក់អាយុ ១២ឆ្នាំរបស់នាងបានលង់ទឹកស្លាប់នៅក្នុងស្រះក្បែរនោះនៅឯកន្លែងបូមខ្សាច់មួយក្នុងស្រុក Chum Phuang កាលពីថ្ងៃអង្គារ។
លោកវរសេនីយ៍ឯក Wichai Narong អធិការនគរបាលស្រុកChum Phuang បាននិយាយថាកាលពីព្រឹកថ្ងៃអង្គារនេះថា ស្ត្រីរងគ្រោះរូបនេះបានចងកនឹងខ្សែភ្លើងជាប់នឹងធ្នឹមផ្ទះនៅឯភូមិ Moo ៨ ក្នុងឃុំ tambon Chum Phuang។ សាកសពស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Chum Phuang ដើម្បីធ្វើកោសល្យវិច័យ។ ឪពុកម្តាយរបស់ស្ត្រីរងគ្រោះ គឺលោក Thongkasem អាយុ ៦១ឆ្នាំ និងលោកស្រី Wanida Sae Lo អាយុ ៥២ឆ្នាំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យសពហើយបានបញ្ជាក់ថាជនរងគ្រោះជាកូនស្រីរបស់ពួកគេមានឈ្មោះថា Tukta Thongkasem អាយុ ៣៣ឆ្នាំ។ ពួកគេបាននិយាយថាកូនប្រុសរបស់ជនរងគ្រោះឈ្មោះ Surasak Thongkasem អាយុ ១១ ឆ្នាំបានបាត់ខ្លួន។ ប៉ូលិសនិងអ្នកជួយសង្គ្រោះមានការសង្ស័យចំពោះការរបាត់ខ្លួនរបស់កូនជនរងគ្រោះទើបពួកគេវិលត្រឡប់ទៅឃ្លាំងខ្សាច់វិញដើម្បីស្វែងរកជនរងគ្រោះ។ ពួកគេបានរកឃើញស្បែកជើងកវែងពណ៌លឿងមួយគូនៅក្បែរស្រះទឹកមួយដែលមានទឹកប្រហែល ២ម៉ែត្រ។ ក្រុមអ្នកជួយសង្គ្រោះបានប្រទះឃើញសពក្មេងប្រុសនៅក្នុងស្រះនោះ ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យផងដែរ។
រូបតំណាង
លោក Prasan ឪពុករបស់ស្ត្រីដែលបានស្លាប់បាននិយាយថា កូនស្រីលោកមានស្វាមីជាជនជាតិស៊ុយអែតនិងមានកូនប្រុសម្នាក់រៀនថ្នាក់ទី៦ នៅសាលារៀនក្នុងតំបន់។ ស្វាមីរបស់ជនរងគ្រោះបានត្រឡប់ទៅប្រទេសស៊ុយអែតកាលពី ៤ឆ្នាំមុនហើយមិនដែលវិលត្រឡប់មកវិញទេ។ បន្ទាប់ពីការចាកចេញរបស់ស្វាមីធ្វើឱ្យជនរងគ្រោះទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ គេជឿថាស្រីរូបនេះបានធ្វើអត្តឃាត ប៉ុន្តែការលង់ទឹករបស់កូនប្រុសគាត់នៅតែជាអាថ៌កំបាំងនៅឡើយ។ ប៉ូលិសកំពុងស៊ើបអង្កេតដើម្បីរកមូលហេតុនៃការស្លាប់របស់ម្តាយនិងកូនប្រុស។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post