Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកហាម​ជើងហោះហើរដឹកអ្នកដំណើរ​ពីប្រទេសចិន

អាមេរិក​​ប្រហែល​រារាំង​ជើងហោះហើរដឹកអ្នកដំណើរពីប្រទេសចិន​ មិនឲ្យចូល​ទៅកាន់​អាមេរិក​ចាប់ពីថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០២០ ហើយនេះ​ជាការប្រឈមមុខតានតឹងចុងក្រោយបំផុត​រវាង​មហាយក្សសេដ្ឋកិច្ចទាំងពីរនៅក្នុងពិភពលោក ។ 

សារព័ត៌មាន BBC បានផ្សាយ​កាលពីថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួង​ដឹកជញ្ជូន​សហរដ្ឋអាមេរិក​បានប្រកាសថា ក្រសួង​បាននិងកំពុង​ពិន័យ​ចំពោះ​ទីក្រុងប៉េកាំង ដែលច្រានចោល​ការអនុញ្ញាត​ជើងហោះហើរអាមេរិក​ មិនឲ្យបន្តការហោះហើរ​ចូលទៅកាន់ប្រទេសចិន ខណៈដែលជំងឺរាតត្បាត​នៅក្នុងប្រទេស​នេះ​មានការថយចុះហើយនោះ ។ 

កាលពីប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ ប្រទេស​ទាំងពីរ​មានជម្លោះ​​​ចោទប្រកាន់​គ្នាទៅវិញ​ទៅមក​អំពី​បញ្ហាជំងឺរាតត្បាត​កូវីដ​១៩ ក៏ដូច​ជា​គោលនយោបាយ​របស់ចិន​ទៅលើដែនដី​ហុងកុង​ផងដែរ ។ 

 ​យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីន​តោន​បានបញ្ជាក់ថា​ ខ្លួន​នៅតែបន្ត​​រក្សា​ភ្ជាប់ការធ្វើដំណើរ​តាមជើងអាកាស​ដដែល​ តែស្ថិតនៅក្នុងកម្រិតចំនួន​កំណត់ ។ 

ក្រសួងដឹកជញ្ជូន​អាមេរិក​បានដាក់ចេញនូវបទបញ្ជា អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន​ចំនួន៤ បន្តប្រតិបត្តិការ​របស់ខ្លួនចូលក្នុងទឹកដីអាមេរិក គឺក្រុមហ៊ុន Air China, China Eastern Airlines, China Southern Airlines និង Hainan Airlines ដែលអាកាសចរណ៍​ទាំងនេះ​ បានបន្ត​​ការហោះហើរ​ចេញ-ចូល​រវាងប្រទេស​ទាំងពីរ​អំឡុង​ពេល​ជំងឺឆ្លងរាតត្បាត​ បើទោះបីបានកាត់បន្ថយ​ចំនួន​ជើង​ហោះហើរយ៉ាងណាក៏ដោយ ។ 

ពេលនេះ គេនៅរង់ចាំ​ការសម្រេចចុងក្រោយ​ពីប្រធានាធិបតី​ដូណាល់ ត្រាំ ទើបមានប្រសិទ្ធភាពលើការរារាំង​ជើងហោះហើរដឹកអ្នកដំណើរ​ពីចិន​ចូល​ទៅកាន់ទឹកដីអាមេរិកនោះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9317270