ជារៀងរាល់ឆ្នាំ ប្រាសាទអង្គរវត្តបានទាក់ទាញភ្ញៀវទេសចររាប់សែននាក់ឲ្យមកទស្សនាក្នុងមួយឆ្នាំៗ ដោយសារតែកិត្តនាមដ៏ល្បីរន្ទឺសុះសាយជុំវិញពិភពលោក។ ភ្ញៀវទេសចរដែលមកទស្សនាគឺដោយសារតែទំហំដ៏មហិមានៃប្រាសាទនេះ ព្រមទាំងក្បាច់ចម្លាក់ដ៏រស់រវើក និងអាយុកាលជិត ១០០០ ឆ្នាំ។ ដោយសារតែបែបនេះហើយទើបប្រាសាទនេះបានអន្ទងចិត្តទេសចរឲ្យមកទស្សនា ហើយបានធ្វើឲ្យសៀមរាបក្លាយគោលដៅទេសចរណ៍សំខាន់ទីមួយនៅកម្ពុជាយើង។
ភ្ញៀវខ្លះគាត់មកសិក្សាអំពីប្រវត្តិប្រាសាទ ការសាងសង់ ឬរចនាប័ទ្មស្ថាបត្យកម្មជាដើម។ ទន្ទឹមនឹងនេះ ភ្ញៀវមួយចំនួនធំតែងតែក្រោកពីព្រលឹមដើម្បីទៅផ្ដិតយកនូវផ្ទាំងទស្សនីយភាពរបស់ប្រាសាទអង្គរវត្តផងដែរ។
តើអ្នកធ្លាប់ទៅមើលថ្ងៃរះនៅប្រាសាទអង្គរវត្តដែរឬទេ? តើមានភាពស្រស់ស្អាតយ៉ាងណា? តោះទៅមើលទាំងអស់គ្នាណា៎!!
កុំភ្លេចដោនឡូត Tnaot App តាមរយៈ Link នេះ https://bit.ly/36ReKcN