
បាល់ទាត់គឺជាការប្រកួតប្រជែងរវាង២ក្រុមប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរកជ័យជម្នះ។ ប៉ុន្តែទន្ទឹមនឹងគ្នានេះ កីឡាករទាំងអស់គួរតែសីលធម៌ក្នុងការលេង និងគិតគូរពីសុវត្ថិភាពរវាងគ្នាទៅវិញទៅមក។ ពាក្យទាំងនេះសុទ្ធតែមានក្នុងចិត្តរបស់កីឡាករ តែក្នុងការប្រកួតតែងតែមានភាពក្ដៅគគុកចង់ឈ្នះរឿងខ្លួន ធ្វើឲ្យកីឡាករចំនួនបាត់ការគ្រប់គ្រងហ៊ានប្រើវិធីលេងកាចលើដៃគួ។
ជាក់ស្ដែងការបង្ហាញពីសកម្មភាពកីឡាករដែលព្យាយាមលេងកាចដណ្ដើមបាល់ រហូតដល់ដៃគូរងរបួស។ ការលេងបែបនេះពិតជាមិនត្រឹមត្រូវឡើយ ព្រោះប្រសិនបើជ្រុលក្នុងលក្ខខណ្ឌអ្វីមួយនោះអាចឲ្យដៃគូរបួសខ្លាំងបាត់បង់អាជីពក៏ថាបាន៕