Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Toyota RAV4 Prime ថ្មីជិះ ១០០គ.ម៉ស៊ីសាំង ៦លីត្រតម្លៃជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសថា រថយន្ត RAV4 Prime ស៊េរីឆ្នាំ២០២១ នឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ៣៨ ១០០ដុល្លារ នៅលើទីផ្សារបរទេស។

ជាស្តង់ដារ រថយន្តនេះបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Adaptive Cruise Control, Automatic High Beam Headlights, Pre-Collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Lane Tracing Assist និង Road Sign Assist ផងដែរ។

រថយន្ត Toyota RAV4 Prime ថ្មី បំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយអាគុយ Hybrid មួយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៣០២សេះ។

វាគឺជារថយន្ត RAV4 ដែលមានកម្លាំងខ្លាំងបំផុត ដោយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៨វិនាទី។ ជាមួយគ្នានេះ RAV4 Prime មានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៦លីត្រក្នុង១០០គីឡូម៉ែត្រ និងអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយជិត ៧០គីឡូម៉ែត្រទៀតផង៕

from: https://tnaot.com/km/m/detail/article/9311850