Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាមេរ៉ា 108MP របស់ Motorola Edge+ មិនអាចស្ថិតក្នុងលំដាប់កំពូលទាំង ១០

Motorola Edge+ ដែល​ជា​ស្មាតហ្វូន​លំដាប់ Flagship ​ជំនាន់​ចុង​ក្រោយ​របស់​ Motorola មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ដ៏​លេច​ធ្លោ​មួយ ដែល​មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP, មាន​កាមេរ៉ា Telephoto អាច​ Zoom បាន​បីដង និង​កាមេរ៉ា Ultrawide មួយ​គ្រាប់​ទៀត។ ប្រព័ន្ធ​កាមេរ៉ា​នេះ​ដែរ អាច​ឲ្យ Motorola Edge+ ទទួល​បាន​ពិន្ទុ​សរុប​ត្រឹម ១១៣​ ពី​ការ​ធ្វើ​តេស្ត​របស់ DxOMark មិន​អាច​ឲ្យ​ស្មាតហ្វូន​នេះ​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​ ១០។ ប៉ុន្តែ​វា​ស្ថិត​នៅ​​លំដាប់​ពិន្ទុ​ដូច​គ្នា​នឹង​ស្មាតហ្វូន​ខ្លាំងៗ​កាល​ពី​ឆ្នាំ ២០១៩​ ដូច​ជា​ Galaxy S10+ និង OnePlus 7T Pro។

ចំពោះ​ការ​ថត​រូប​សន្លឹក​ Edge+ ទទួល​បាន​ពិន្ទុ​ចំនួន ១១៩ ដែល​​គេ​បាន​លើក​សរសើរ​កាមេរ៉ា​មេ និង​កាមេរ៉ា Ultrawide អាច​ផលិត​រូបភាព​បាន​​ស្អាត រូបភាព​គឺ​មាន​ភាព​ច្បាស់​និង​ពណ៌​ស្អាត ហើយ​មាន​គ្រាប់ Noise ទាប។ ចំណុច​ខ្សោយ​គឺ​នៅ​ត្រង់​កាមេរ៉ា Telephoto ដែល​ពេល Zoom លើស​ពី​បី​ដង រូបភាព​ចាប់​ផ្ដើម​បាត់​បង់​គុណភាព​រហ័ស​បំផុត។ ចំពោះ​ការ​ថត​វីដេអូ​វា​អាច​ទទួល​បាន ១០១​ពិន្ទុ ដែល​​ពិន្ទុ​នេះ​គឺ​​ស្ថិត​នៅ​​​​ក្បែរ​​នឹង​​​ Galaxy S20 Ultra និង iPhone 11 Pro Max ​ដែរ ដោយ​ចាញ់​ត្រឹម ១​ពិន្ទុ​ប៉ុណ្ណោះ ហើយ​ពិន្ទុ​នេះ​គឺ​លើស​​ពី​អ្វី​ដែល S10+ និង 7T Pro ទទួល​បាន។ វីដេអូ 4K/30fps មាន​សភាព​ច្បាស់​ល្អ និង​មាន​ Dynamic Range ស្អាត ដែល​លេច​ធ្លោ​ព្រោះ​កាមេរ៉ា​ទំហំ ១០៨MP។ ចំពោះ​ការ​ថត​វីដេអូ​នៅ​ទី​ងងឹត​ក៏​ធ្វើ​ការ​បាន​ល្អ​ដែរ ដោយ​វា​អាច​រក្សា​គ្រាប់ Noise ឲ្យ​ទាប​ បាន​ល្អ​ជាង iPhone 11 Pro Max ទៅ​ទៀត៕​​

from: https://tnaot.com/km/m/detail/article/9311737