Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាយ សៀរ៉ា សុំទោស នី មន្នីនាថ បញ្ចប់ជម្លោះអស់រយៈពេលជាង២ឆ្នាំមកនេះ

តារាសម្តែងលោក សាយ សៀរ៉ា បានបង្ហាញអារម្មណ៍សប្បាយចិត្តក្រោយបានត្រូវរ៉ូវគ្នាជាមួយតារាសម្តែងទឹកភ្នែកកញ្ញា នី មន្នីនាថ ដែលមានជម្លោះរវាងគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយ។

លោក សាយ សៀរ៉ា និយាយថា ពេលនេះលោក និងកញ្ញា នីមន្នីនាថ បានបញ្ចប់ជម្លោះជាមួយគ្នាហើយ គឺមករាប់អានគ្នាធម្មតាវិញ។ ដើមឡើយនៃការត្រូវរ៉ូវគ្នា ដោយសារតែពេលលោកទៅកម្មវិធីមួយ ជួបគ្នាហើយក៏បានសុំទោសគាត់ដែលមានការយល់ច្រលំការងារគ្នាទៅវិញទៅមក។

តារាសម្តែប្រុសរូបនេះបានបន្ថែមទៀតថា៖ នៅពេលនោះខ្ញុំបានទៅសុំទោស អានាថ ហើយគាត់ក៏អត់ឱនឲ្យខ្ញុំ និងចាប់ផ្តើមយល់ចិត្តគ្នារាប់អានធម្មតាវិញ រហូតដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថាដើមហេតុដំបូងដែលធ្វើឲ្យលោក សាយ សៀរ៉ា និងកញ្ញា នី មុន្នីនាថ មានជម្លោះដល់ថ្នាក់មិននិយាយរកគ្នា កើតឡើងដោយសារតែការនិយាយលេងសើចបន្តិចបន្តួចទៅក៏ជ្រុលមាត់ ប្រកាន់ខឹងគ្នា តែម្ដងទៅ៕ អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9311217