អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសឥណ្ឌា បានចាប់ផ្តើមជម្លៀសខ្លួនប្រជាពលរដ្ឋ ប្រហែល១០ម៉ឺននាក់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីទៅរកទីកន្លែងមានសុវត្ថិភាព ខណៈខ្យល់ព្យុះមានកម្លាំងខ្លាំង ល្បឿន១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឈ្មោះ Nisarga កំពុងធ្វើដំណើរពីសមុទ្រអារ៉ាប់ ភាគខាងជើង នៃសមុទ្រឥណ្ឌា ហើយអាចបក់បោកវាយប្រហារមកដល់ឥណ្ឌា នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ។
ភ្នាក់ងារឧតុនិយមរបស់ឥណ្ឌា បានបញ្ជាក់ថា ខ្យល់ព្យុះនេះត្រូវបានព្យាករថា បក់បោកក្នុងល្បឿន១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ព្យុះនេះអាចវាយប្រហារ នៅតាមតំបន់ឈូងសមុទ្រ ព្រំប្រទល់ រវាងរដ្ឋ Maharashtra និងរដ្ឋ Gujarat របស់ឥណ្ឌា ។ នៅក្នុងរដ្ឋទាំងពីរនេះ អាជ្ញាធរបានជម្លៀសប្រជាជន ប្រមាណ១០ម៉ឺននាក់ ដើម្បីទៅរកកន្លែងមានសុវត្ថិភាព។
កំពង់ផែ Jawaharlal Nehru ជាកំពង់ផែធំជាងគេបំផុត ស្ថិតនៅភាគខាងកើត ទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ត្រូវបានប្រកាសបិទ រយៈពេល២៤ម៉ោង ខណៈជើងហោះហើរប្រតិបត្តិការពីអាកាសយានដ្ឋានទីក្រុងម៉ុមបៃមានតែ១៩ជើងប៉ុណ្ណោះ កំពុងប្រតិបត្តិ នាពេលនេះ ៕ ប្រែសម្រួលដោយ៖ thach yat