ក្រុមហ៊ុន AP Honda បានប្រកាសចេញម៉ូតូ Honda CT125 ស៊េរីថ្មីជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលទទួលបានការឌីហ្សាញបែបបុរាណ ពី Original CT Series ឆ្នាំ១៩៦០ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាថ្មី មើលទៅកប់តែម្តង។
Honda CT125 បំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ប្រើប្រព័ន្ធប៊ិចសាំង PGM-Fi, មានបំពាក់របាំងការពារម៉ាស៊ីន, មានគ្រោងកែបខាងក្រោយសម្រាប់ដាក់ឥវ៉ាន់, បំពង់ស៊ីម៉ាំងលើកឡើងខ្ពស់ងាយស្រួលជិះកាត់ទឹកជ្រៅ, ប្រើហ្វ្រាំង ABS ព្រមទាំងប្រើសំបកកង់ប្រើបានគ្រប់ស្ថានភាពផ្លូវ ទៀតផង។
ជាមួយគ្នានេះ វាបំពាក់ចង្កៀងមុខប្រភេទ LED, កុងទ័រ LCD ប្រភេទឌីជីថល ឌីហ្សាញបែប Classic និងបំពាក់ឡូហ្គូស្លាប Honda CLASSIC WING ពណ៌ក្រហម ផងដែរ។ CT125 ថ្មី បំពាក់ធុងសាំងចំណុះ ៥,៤លីត្រ ដោយចាក់សាំងមួយពេញអាចជិះបានចម្ងាយ ៣៦០គីឡូម៉ែត្រ។
Honda CT125 ចែកចេញជា ៣ ប្រភេទ គឺ CT125 ធម្មតា មានតម្លៃ ៨៤ ៩០០បាត ឬប្រហែល ២ ៦៩០ដុល្លារ , CT125 City Trail តម្លៃ ៩៥ ៩៩០បាត ឬប្រហែល ៣ ០៤០ដុល្លារ និង CT125 Country Trekking តម្លៃ ១០៨ ៩០០បាត ឬប្រហែល ៣ ៤៥០ដុល្លារ៕