ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ឃាត់ខ្លួនខ្ទើយ ២នាក់ នៅព្រឹកថ្ងៃទី២ ខែមិថុនា ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ខ្មាស់ក្មេងប្រុស២នាក់ (បៀមប្រដាប់ភេទក្មេង បង្ខំឲ្យក្មេងរួមភេទតាមរន្ធគូទ) កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់ស្រះចិញ្ចឹមត្រី (ច្រកអតីតឡឥដ្ឋ) ផ្លូវលំបេតុង ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ហ៊ុន សុភ័ក្រ ហៅម៉ាប់អាយុ៤២ឆ្នាំ មុខរបរ សំអាងការស្នាក់នៅផ្ទះលេខ១៧៤២ ក្រុម២០ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងទី២៖មានឈ្មោះ កុនវ៉ូវីនដូ ហៅស្រីដា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរសំអាងការស្នាក់នៅម្តុំតាខ្មៅ។ ទាំង២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅចំណុចផ្លូវលំក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីកុមាររងគ្រោះទាំង២នាក់ បានឲ្យដឹងថានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ពួកគេមួយក្រុម ដែលមានគ្នាប្រាំទៅប្រាំមួយនាក់ បាននាំគ្នាងូតទឹកស្រះលេង ស្រាប់តែបុរសខ្ទើយទាំង២នាក់ខាងលើ ជិះម៉ូតូម្នាក់មួយគ្រឿងទៅចាប់ពួកគេលេងប្រដាប់ភេទ នៅក្នុងទឹកស្រះ ក្រោយពីលេងប្រដាប់ភេទក្មេងប្រុសៗ ទាំង២នាក់រួចមក ពួកគេក៏នាំគ្នាជិះម៉ូតូចេញទៅបាត់ លុះព្រលប់ថ្ងៃដដែល ពួកខ្ទើយទាំងនាក់ជិះម៉ូតូ មកស្ទាក់ចាំចាប់ក្រុមក្មេងៗរងគ្រោះខាងលើ អូសចូលទៅក្នុងព្រៃស្ងាត់ ចាប់ស្រាតខោលេងប្រដាប់ភេទ និងឲ្យក្មេងប្រុសទាំងនោះយក ប្រភេទស៊កចូលរន្ធគូថ របស់ក្រុមខ្ទើយទាំងនោះ លុះបានសម្រេចទើបក្មេងៗ ទាំងនោះរើបំរាស់រួច ក៏រត់គេចមកក្នុងភូមិវិញ។
ក្រោយពេលកើតហេតុម្តាយ ឪពុកកុមារាររងគ្រោះ បានទៅអង្គភាពការពារកុមារ CPU សហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ ខ្លួនជនសង្ស័យទាំង២នាក់ នៅយប់ថ្ងៃទី២ ខែមិថុនា នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យ ទាំងនោះកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សួង សាម