ក្រសួងសុខភិបាលប្រេស៊ីលបានប្រកាសឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកស្លាប់កើនឡើងជាប្រវត្តិសាស្ត្រ គឺមានដល់ទៅ១២៦២នាក់ ។ ចំណែកអ្នកឆ្លងដែលបានរកឃើញក៏មានរហូតដល់ទៅ ២៨ ៩៣៦ នាក់ ផងដែរ ។ គិតមកដល់ពេលនេះប្រេស៊ីលមានអ្នកឆ្លងសរុប ៥៥៥ ០០០នាក់ និងអ្នកស្លាប់សរុប ៣១ ១៩៩ នាក់។
បើទោះបីមានចំនួនអ្នកស្លាប់និងឆ្លងកើនឡើងច្រើន ប៉ុន្តែថ្នាក់ដឹកនាំប្រេស៊ីល មួយចំនួន ក្នុងនោះមានទាំងប្រធានាធិបតី Jair Bolsonaro បានព្រមានថាការខាតបង់សេដ្ឋកិច្ច ដោយការបិទទ្វារប្រទេស និងអាកក្រក់ជាងកូវីដ១៩ ទៅទៀត ។
ប្រធានាធិបតី Jair Bolsonaro បានប្រកាសកាលពីថ្ងៃ ទី២ ខែមិថុនាថា លោកពិតជាសោកស្តាយចំពោះការស្លាប់ ដោយកូវីដ១៩ ប៉ុន្តែទាំងនោះគឺជាជោគវាសនារបស់ពួកគត់។
កន្លងមក មានរដ្ឋនិងទីក្រុងជាច្រើន បានសម្រេចបិទទ្វាររដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាក់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។ ប៉ុន្តែប្រធានាធិបតិ និងពលរដ្ឋមួយចំនួនមិនឯកភាពទៅនឹងការបិទទ្វារដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ។ ក្រុមអ្នកឯកទេសបានលើកឡើងថាកតាទាំងនោះហើយបានធ្វើឲ្យមានករណីឆ្លងនិងស្លាប់ច្រើនក្នុងប្រទេសនេះ៕ ប្រែសម្រួលដោយ៖ MEO