អាណាចក្រក្មេរនគរវ្នំ ឬ អាណាចក្រខ្មែរនគរភ្នំគឺរាប់ចាប់ពីសតវត្សទី១ ដល់ទី៦ នៃគ្រិស្តសករាជ។ អ្នកប្រវត្តិវិទូបានបែងចែក បដិមាកម្ម ឬបដិសាស្ត្រ និងស្ថាបត្យកម្មសម័យនគរភ្នំជាពីររចនាបថមាន រចនាបថភ្នំដា និងរចនាបថថាឡាបរិវ៉ាត់ (ថាលាបរិវ៌ត = ធារាបវ៌ត= ធារាបព៌ត)។
រចនាបថថាឡាបរិវ៉ាត់គឺជារចនាបថថ្មីដែល ក្រសួងវប្បធម៌ និងអ្នកជំនាញទើបបានសិក្សាលម្អិត និងសម្រេចបង្កើតឡើង។ រចនាបថនេះសិក្សាផ្ដោតលើផ្ដែរ, ការរចនាផ្នែកបដិមាសាស្ត្រ រួមទាំង មករ តោ គោ និង រចនាសម្ព័ន្ធផ្សេងៗនៃប្រាសាទ ដូចជាប្រាសាទភ្នំព្រះធាតុ ខេត្តស្ទឹងត្រែង, ប្រាសាទបាដើម, វត្តបាដើម ស្រុកសេសាន ខេត្តស្ទឹងត្រែង និង ប្រាសាទភ្នំឈ្ងោក ខេត្តកំពត…ដែលសុទ្ធសឹងរាប់បញ្ចូលក្នុងរចនាបថ ថាឡាបរិវ៉ាត់។
ដូច្នេះសរុបអំពីរចនាបថនៃសិល្បៈខ្មែរទាំងអស់មានដល់១៥ រចនាបថដូចជា៖ ១. ភ្នំដា ២. ថាឡាបរិវ៉ាត់ ៣. សំបូរព្រៃគុហ៍ ៤. ព្រៃក្មេង ៥. កំពង់ព្រះ ៦. គូលែន ៧. ព្រះគោ ៨. បាខែង ៩. កោះកេរ្តិ៍ ១០. ប្រែរូប ១១. បន្ទាយស្រី ១២. ឃ្លាំង ១៣. បាពួន ១៤. អង្គរវត្ត និង ១៥. បាយ័ន៕