Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជិះកង់​ជា​ក្រុម​​​គយគន់​សម្បត្តិ​បេតិកភណ្ឌកំពុងពេញនិយមនៅ​សៀមរាប

ការ​ផ្លាស់ប្ដូរ​នូវ​មធ្យោបាយ​ទេសចរណ៍​ថ្មី​មួយ​កំពុង​លេច​ឡើង​នៅ​អង្គរ ដោយ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ភាគច្រើន​​នាំ​គ្នា​ជិះកង់​ហាត់ប្រាណ ឬ​រត់​​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​យ៉ាង​ពេញ​និយម​។



អ្នក​ទេសចរ​ទាំង​នោះ​ជិះ​កង់​ចេញ​ពី​ក្រុង​សៀមរាប​ឆ្ពោះ​ទៅ​ឧទ្យាន​អង្គរ ដោយ​កាត់​តាម​មុខ​ប្រាសាទអង្គរវត្ត ភ្នំ​បាខែង ចូល​ក្រុង​អង្គរ​ធំ​តាម​ខ្លោងទ្វារ​ទន្លេ​អុំ ប្រាសាទ​បាយ័ន ប្រាសាទ​បាពួន ព្រះ​លានជល់ដំរី បត់​តាម​វង់​តូច​ ឬ​ខ្លះ​ហួស​ទៅ​តាម​វង់​ធំ​តែ​ម្ដង​​ដែល​មាន​ក្រុម​ប្រាសាទ​ធំ​ៗ​ជា​ច្រើន​ដូចជា​ព្រះ​ខ័ន​, នាគ​ព័ន្ធ​ មេបុណ្យ​ខាង​កើត​ និង​ប្រែ​រូប​កំពុង​រង់​ចាំ​នៅ​ទីនោះ។

អ្នក​ជិះ​​តាម​ផ្លូវ​វង់​តូច គឺ​​ត្រូវ​កាត់​តាម​ខ្លោង​ទ្វារ​ជ័យ​ក្រុង​អង្គរ​ធំ​ សួន​បណ្ដុះ​កូន​ឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទ​តាកែវ ប្រាសាទ​តា​ព្រហ្ម ប្រាសាទ​បន្ទាយក្ដី ស្រះស្រង់ ប្រាសាទ​ក្រវាន់​ជាដើម។​

តាម​ការ​សង្កេត​ឱ្យ​តែ​ដល់​ម៉ោង​៤​ទៀប​ភ្លឺឡើង ប្រជា​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចាប់ផ្ដើម​ជិះកង់ និង​រត់​ហាត់ប្រាណ​រហូត​ដល់​ម៉ោង ៧-៨ ព្រឹក ក៏​នៅ​តែ​មាន​អ្នក​ជិះកង់​ដែរ ហើយ​នៅ​ពេល​ល្ងាច​វិញ គេ​ឃើញ​មាន​អ្នក​ជិះកង់​ចាប់​ពី​ម៉ោង​៤ រហូត​ដល់​ព្រលប់​ក៏​មាន៕

from: https://tnaot.com/km/m/detail/article/9309433