Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាំងសាលា ទាំងអាណាព្យាបាល ត្រៀមរួចជាស្រេច ដើម្បីឲ្យកូនត្រឡប់ចូលរៀនវិញ ទោះក្រសួងមិនទាន់បញ្ចេញកាលបរិច្ឆេទជាក់លាក់ក្តី

បើទោះបីជា កាលបរិច្ចេក នៃការវិលត្រឡប់ចូលរៀនឡើងវិញ នៅតាមសាលា មិនទាន់អាចកំណត់ពេលវេលាឱ្យបានជាក់លាក់យ៉ាងណាក្តី ប៉ុន្តែការបង្រៀនកូនឱ្យចេះពាក់ម៉ា​ស់ ធ្វើអនាម័យ លាងដៃនឹងទឹកសាប៊ូ ឬទឹកជែលជាប្រចាំ គឺជាវិធានការដំបូងបង្អស់ ដើម្បីជៀសផុតពីការឆ្លងវីរុសកូវីដ១៩។

អាណាព្យាបាលនិងគ្រូបង្រៀន បានចាត់ទុកកុមារតូច គឺជាមនុស្សដែលងាយរងគ្រោះខ្លាំង នៅក្នុងការឆ្លងរាលដាលមេរោគកូវីដ១៩ ព្រោះពួកគេជាក្មេង ដែលមិនទាន់ដឹងអ្វីទាំងអស់ ដូច្នេះភាពចន្លោះប្រហោង នៃការឆ្លងកូវីដ១៩ អាចកើតមានចំពោះពួកគេគ្រប់ពេលវេលា។

លោក ផាត់ សុខា នាយកសាលាបឋមសិក្សាទួលគោក​ បានត្រៀមកន្លែងលាងដៃ រួចជាស្រេចនៅក្នុងសាលារៀន ដើម្បីភាពងាយស្រួលសម្រាប់សិស្សធ្វើអនាម័យ ក្រោយពេលត្រឡប់​ចូលមករៀនក្នុងសាលាវិញ។

លោកបញ្ជាក់ថា” ទោះបីជា ក្រសួងអប់រំប្រកាសពន្យារពេលសិក្សាតាមសាលារៀន យ៉ាងណាក៏ដោយ ប៉ុន្តែខាងសាលា បានរៀបចំកន្លែងលាងដៃ សម្រាប់ទទួលកុមារតូចៗរួចជាស្រេច ហើយយើងក៏មានវិធានការដាក់កុមារ មិនឱ្យនៅជិតគ្នាដែរ”។

បើតាមអ្នកស្រី សាំង សុភី អាយុ២៨ឆ្នាំ រស់នៅខណ្ឌសែនសុខ បានគាំទ្រចំពោះគោលការរបស់រដ្ឋាភិបាលក្នុងការពន្យារពេល ចូលរៀនឡើងវិញ ព្រោះអ្នកស្រីយល់ថា ស្ថានភាពកូវីដ១៩ នាពេលបច្ចុប្បន្ន មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។

អ្នកស្រីបញ្ជាក់ថា”ជាវិធានការចំពោះមុខ គឺមានតែថែរក្សាកូន និងធ្វើអនាម័យដល់ពួកគេជាប្រចាំ”។

ជាមួយគ្នាផងដែរ បើតាមលោកខុន សំអ៊ុន អាយុ៣១ឆ្នាំ បំរើការងារនៅក្រុមហ៊ុនលក់ឧបករណ៍ចម្រោះទឹកបានឱ្យដឹងថា ការបង្រៀនកុមារឱ្យចេះធ្វើអនាម័យដោយខ្លួនឯង គឺជាវិធានការល្អណាស់ ព្រោះកុមារអាចចេះអនុវត្តការធ្វើអនាម័យ ដោយខ្លួនឯង នៅពេលដែលពួកគេ នៅឆ្ងាយពីឪពុកម្តាយ។

លោកបញ្ជាក់ថា” យើងមិនសូវមានការព្រួយបារម្ភ បើទោះបីចូលសាលារៀនវិញក៏ដោយ ព្រោះពួកគអាចដឹងពីរបៀបអនាម័យខ្លះៗ ទើបអាចទប់ស្កាត់ការឆ្លងវិរុសកូវីដ១៩បាន ហើយយើងជាអាណាព្យាបាល ក៏មិនសូវមានការព្រួយបារម្ភ។

សូមបញ្ជាក់ថា ជារឿយៗ ក្រសួងអប់រំយុវជននិងកីឡា តែងធ្វើការផ្សព្វផ្សាយ និងរម្លឹកដាក់តឿន ដល់គណៈគ្រប់គ្រង សាលារដ្ឋនិងឯកជន រួមទាំងអាណាព្យាបាលត្រូវប្រកាន់ខ្ជាប់នូវគោលការ​ធ្វើ​អនាម័យ និងការពាក់ម៉ាស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ជាមួយគ្នាផងដែរ ដើម្បីទប់ស្កាត់ការរាលដាលនូវរលកទី២នៃវីរុសកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន បានប្រកាសពន្យារពេល ការចូលរៀនឡើងវិញ នៅតាមសាលារដ្ឋនិងឯកជន៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9309377