Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ល្ហិចល្ហៀងថា! Barcelona ជិតទិញបានខ្សែប្រយុទ្ធម្នាក់ពីក្លិប Sao Paulo

ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា ជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Sao Paulo ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Gustavo Maia នៅក្នុងខែមិថុនាខាងមុខ។ នេះបើតាមការឱ្យដឹងពីលោក Danilo Silva ភ្នាក់ងាររបស់រូបគេផ្ទាល់។

ភ្នាក់ងាររូបនេះ បាននិយាយថា ក្លិប Barca នឹងត្រូវចំណាយប្រាក់១លានផោន ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Gustavo ហើយអាចមានជម្រើសបង់ប្រាក់៣.៧លានផោនក្នុងការយកទៅលេងជាអចិន្ត្រៃយ៍ពីក្លិប Sao Paulo។

តាមរបាយការណ៍បានឱ្យដឹងថា ក្លិប Barcelona បានចាប់អារម្មណ៍ពីទម្រង់លេងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ នៅក្នុងអំឡុងពេលការប្រកួតពានរង្វាន់ Copa Sao Paulo ដែលជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងកម្រិតយុវជនរបស់ប្រទេសប្រេស៊ីល ហើយពួកគេចង់ចុះហត្ថលេខានៅខែមិថុនានេះតែម្តង៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9308979