Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានភាពកូវីដ១៩ ​នៅលើពិភពលោក មានសញ្ញាថយចុះ

បើតាមតួលេខថ្មីបំផុត ដែលគេហទំព័រ Worldometers.info បានផ្សាយថា គិតត្រឹមម៉ោង​៧ និង​៣០នាទីព្រឹក ថ្ងៃទី​៣ ខែមិថុនា កូវីដ​១៩ បានសម្លាប់មនុស្សកើនឡើងដល់ទៅ ៣៨១ ៧១៨ នាក់ និងអ្នកឆ្លងកើនឡើង ៦ ៤៧៤ ០៧៥ នាក់។ ចំណែកអ្នកជំងឺជាសះស្បើយវិញ កើនដល់ទៅ​ ៣ ០០៦ ៨៣១​ នាក់ ផងដែរ​។

បច្ចុប្បន្ន ការឆ្លងរាលដាលកូវីដ​១៩ មានសញ្ញាថយចុះ​ជាបន្តបន្ទាប់ ដោយសារប្រទេសដែលឆ្លងច្រើន នៅក្នុងតំបន់អឺរ៉ុប គ្រប់គ្រងការឆ្លងបានយ៉ាងល្អបំផុត។

បើគិតមកដល់ថ្ងៃទី៣ ខែមិថុនានេះ ប្រទេសទាំង​១០​ដែលមានអ្នកឆ្លងច្រើនជាងគេ គឺលើសពី​១៧០ ពាន់នាក់ មិនមានការផ្លាស់ប្តូរច្រើននោះឡើយ​។ អាមេរិក ជាប្រទេសដែលមានអ្នកឆ្លងកូវីដ​១៩ច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងកើនឡើងដល់ទៅ​ ១ ៨៨១ ២០៥ នាក់ និងស្លាប់​១០៨ ០៥៩នាក់ ។ បន្ទាប់មក គឺប្រទេសប្រេស៊ីល មានអ្នកឆ្លងកើនឡើងដល់ ​៥៥៦ ៦៦៨ នាក់ និងស្លាប់ ​៣១​ ១៩៩នាក់។ រុស្ស៊ីស្ថិតនៅលំដាប់ទី​៣ ​ដោយមានអ្នកឆ្លង​៤២៣ ៧៤១នាក់​ ប៉ុន្តែអ្នកស្លាប់វិញ មានតែ​៥០៣៧នាក់តែប៉ុណ្ណោះ​។

បើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក ចំនួនអ្នកឆ្លងកូវីដ​១៩​ថ្ មី​ក្នុងមួយថ្ងៃ​ៗ ​មានសញ្ញាថយចុះ ជា​ពិសេសគឺនៅក្នុងតំបន់អឺរ៉ុប និងអាស៊ាន បើទោះជាប្រទេសមួយចំនួន នៅមានអ្នកឆ្លង​ច្រើនក្តី ។ អង្គការសុខភាពពិភពលោក បានស្នើដល់បណ្តាប្រទេសទាំងអស់ ត្រូវប្រុងប្រយ័ត្ន បញ្ចៀសការឆ្លងកូវីដ​១៩ជាលើកទីពីរ​ ក្នុងពេលប្រទេសបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9308815