Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកធ្វើសមយុទ្ធយោធា បញ្ជូនសារដល់សត្រូវ ប៉ុនប៉ង​យាយីសម្ពន្ធមិត្ត​​នៅអឺរ៉ុប

យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង B-1B របស់អាមេរិក​ បាន​ហោះហើរ​ចេញពី​មូលដ្ឋានកងទ័ព​អាកាស ស្ថិតក្នុងរដ្ឋ South Dakota សហរដ្ឋអាមេរិក ​ឆ្ពោះទៅកាន់​តំបន់សមុទ្រខ្មៅ ដើម្បីធ្វើសមយុទ្ធជាមួយ​សម្ពន្ធមិត្ត​ណាតូ​របស់ខ្លួន ក្នុងនោះ​ក៏មានការចូលរួមពីដៃគូ​របស់កងទ័ពអាកាស​អ៊ុយក្រែន ​ជាលើកដំបូងបំផុតផងដែរ ។ 

បើតាមការផ្សាយរបស់ប្រភព​ Sputnik កាលពីថ្ងៃទី២​ ខែមិថុនា បញ្ជាក់ថា ការធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់បែក ​បំពាក់ដោយប្រព័ន្ធមីស៊ីល ប្រឆាំងនាវារបស់អាមេរិកនោះ គឺជាសកម្មភាពមួយដែល​គេដឹងថា ​ដើម្បីប្រឆាំង​ទៅលើកងនាវា​ចរណ៍​សមុទ្រ​ខ្មៅ​របស់រុស្ស៊ី ​ដែលកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់នោះ។ សកម្មភាពរបស់អាមេរិកបែបនេះ​ បានអនុវត្ត​ឡើង ដើម្បី​ប្រឆាំងនឹងវត្តមាន​របស់កងកម្លាំងទ័ពទឹកទីក្រុងប៉េកាំង ​នៅសមុទ្រចិនខាងត្បូង​ ផងដែរ។ 

នេះជាបង្ហាញ​កម្លាំង​របស់ខ្លួន ​តាមរយៈ​ការហោះហើរ​យន្តហោះទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ។ យន្តហោះទម្លាក់គ្រាប់ B-1B Lancer បានហោះហើរ ចាកចេញពីមូលដ្ឋាន​កងទ័ពអាកាស Ellsworth ស្ថិតក្នុងរដ្ឋ South Dakota ឆ្ពោះទៅកាន់​តំបន់អឺរ៉ុប​ នាភាគខាងកើត និង​សមុទ្រខ្មៅ ។ កងកម្លាំងជើងអាកាស​ដទៃផ្សេងទៀត​ បានហែហម​ត្រសងគ្នា ហើយប្រហែល​ជា​មានកងកម្លាំងយន្តហោះចម្បាំង​របស់​អ៊ុយក្រែនផងដែរ ។ 

នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០ លោកឧត្តមសេនីយ៍ Jeff Harrigian មេបញ្ជាការ​កងកម្លាំងជើងអាកាស​អាមេរិក ​ប្រចាំតំបន់អឺរ៉ុប​ និងអាហ្វ្រិក (USAFE)​ បានថ្លែងថា «បេសកកម្ម​របស់យន្តហោះទម្លាក់គ្រាប់បែក​ ដែល​ហោះហើរ​ទៅកាន់តំបន់អឺរ៉ុប​នោះ គឺបង្ហាញការប្តេជ្ញាចិត្ត​​របស់យើង ចំពោះ​សម្ពន្ធមិត្ត​ និងដៃគូ​ទាំងអស់​ ហើយក៏ជាការផ្តល់សារ​យ៉ាងច្បាស់​លាស់ ប្រឆាំងចំពោះសត្រូវ​ណាមួយដែលប៉ុនប៉ងយាយី ​​មកលើសម្ពន្ធមិត្ត​របស់យើង» ។ 

សេចក្តីថ្លែងការណ៍​បន្តថា «ការរួមបញ្ចូល​គ្នា​​នូវវត្តមានយន្តហោះ​ទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ​​របស់យើង​ នៅតំបន់អឺរ៉ុប ហើយនេះក៏ជាការបញ្ជាក់​ឲ្យឃើញថា សហរដ្ឋអាមេរិក ព្រម​ជាមួយសម្ពន្ធមិត្ត​ ឬដៃគូ​ គឺត្រៀមខ្លួន​​ទប់ស្កាត់រួចជាស្រេច ហើយបើករណីចាំបាច់នោះ យើងអាចនឹងប្រើប្រាស់​សមត្ថភាព​ទាំងអស់នេះ រួមជាមួយគ្នាបាន»។ 

សូមបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក​ល្បឿនលឿនជាងសំឡេង​របស់អាមេរិក ​​នៅពេលនេះ​បានចូលរួមធ្វើសមយុទ្ធ​ជាមួយ​យន្តហោះចម្បាំងប្រទេស​ប៉ូឡូញ ប្រភេទ F-16s និង MiG-29s, យន្តហោះចម្បាំងរបស់ រ៉ូម៉ានី ប្រភេទ F-16s និងប្រភេទ MiG-21s, យន្តហោះចម្បាំង​ប្រទេសក្រិក ប្រភេទ F-16s។ ចំណែកអ៊ុយក្រែន ក៏បានបញ្ជូនយន្តហោះចម្បាំង Su-27s និង MiG-29s​ ឲ្យចូលរួមសមយុទ្ធជាមួយ​អាមេរិក​ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9308683