ហ្វូងសត្វកណ្តូបគំរាមកំហែងដំណាំកសិករនៅភាគខាងជើង ប្រទេសឥណ្ឌា យ៉ាងខ្លាំង។ ការគំរាមកំហែងពីសត្វកណ្តូបទាំងនោះ ក្រៅពីថ្នាំបាញ់សម្លាប់ ក៏នៅមានវិធីសាស្ត្រច្នៃប្រឌិត តាមឧបករណ៍ផ្សេងៗគ្នា។ ក្នុងនោះការច្នៃប្រឌិតមួយ ទទួលបានការចាប់អារម្មណ៍ទស្សនាជិត២៧លានដង និងឲ្យមេដៃឡាយ ១,៥ លាននាក់ នៅលើបណ្តាញសង្គម TikTok ។
បណ្តាញសង្គម TikTok របស់ចិន បានបង្ហាញវីដេអូ អំពីឧបករណ៍ច្នៃប្រឌិតខ្ពស់ សម្រាប់បណ្តេញសត្វកណ្តូប មិនឲ្យចូលមកបំផ្លាញដំណាំកសិផលរបស់កសិករឥណ្ឌា ស្ថិតនៅក្នុងស្រុក Jhansi រដ្ឋ Uttar Pradesh ។ ស្នងការប៉ូលិសក្នុងតំបន់ ក៏បានណែនាំ ចែករំលែកវីដេអូច្នៃប្រឌិតនេះ កាលពីថ្ងៃទី២ ខែមិថុនា ឲ្យដល់កសិករឥណ្ឌាដទៃផ្សេងទៀតអនុវត្តតាម ដើម្បីការពារសត្វល្អិតកុំឲ្យវាមកយារយី ស៊ីដំណាំរបស់ពួកគេ ។ គេបានដាក់ឈ្មោះឧបករណ៍ច្នៃប្រឌិតថា «Jugaad» ។ ការផ្សព្វផ្សាយឧបករណ៍ច្នៃប្រឌិតនេះ ទទួលបានការចូលទស្សនាបានជាង២៧លាននាក់ និងចុចឡាយ ឲ្យមេដៃរហូតជាង ១,៥លាននាក់ ។
ការច្នៃប្រឌីតនេះ មិនបានប្រើប្រាស់ឧបករណ៍ពិបាករកណាស់ណានោះទេ គឺគ្រាន់តែមានបង្គោលឈើវែងមួយ ដបប្ល៉ាស្ទិក, ស្លាបកង្ហារ កំប៉ុង និងកន្ទុយក្រដាសកាតុងធ្វើកេស យកមកប្រគំគ្នាច្នៃធ្វើឲ្យវិល នៅពេលត្រូវខ្យល់បក់មក នៅលើបង្គោលឈើនោះ និងច្នៃឲ្យមានឮជាសំឡេង ដូចគេវាយស្គរដូច្នោះដែរ ដើម្បីបណ្តេញសត្វកណ្តូបចង្រៃទាំងនោះបានយ៉ាងមានប្រសិទ្ធភាព ៕ ប្រែសម្រួលដោយ៖ thach yat