ក្លិប Southampton បានឈានដល់កិច្ចដល់ព្រមព្រៀងជាមួយលោក Ralph Hasenhuttl ក្នុងការផ្តល់កុងត្រា៤ឆ្នាំបន្ថែមទៀត ដើម្បីឱ្យលោកបន្តដឹកនាំក្រុមរហូតដល់ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយឱ្យដឹងពីគេហទំព័រផ្លូវការរបស់ក្លិប Southampton។
ការសម្រេចផ្តល់កុងត្រាថ្មីនេះឡើង បន្ទាប់លោក Martin Semmens នាយកប្រតិបត្តិរបស់ក្លិប Southampton ជឿជាក់ថា បុរសជនជាតិអូទ្រីសរូបនេះ នឹងអាចជួយឱ្យក្លិបរីកចម្រើនបានទៅថ្ងៃអនាគត។ សម្រាប់រដូវកាលនេះ ក្លិប Southampton កំពុងឈរនៅលេខ១៤ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League។ ចំណាត់ថ្នាក់នេះ ហាក់កំពុងធ្វើឱ្យក្លិប Southampton មានក្តីសង្ឃឹមបន្តលេងនៅក្នុងលីគកំពូលអង់គ្លេសជាថ្មីម្តងទៀត ខណៈពេលក្រុមរបស់លោក Ralph នៅសល់៩ប្រកួតក្នុងដៃ ដើម្បីប្រជែងកៅអីលេងនៅក្របខណ្ឌ Premier League។
គួរឱ្យដឹងដែរថា ក្លិប Southampton បានតែងតាំងលោក Ralph ឱ្យធ្វើជាអ្នកដឹកនាំក្រុមបន្តពីលោក Mark Hughes នៅក្នុងឆ្នាំ២០១៨៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore