Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទំនាក់​ទំនងស្អិតរមួតរវាង​សត្វ និងជនជាតិខ្មែរតាំងពីបុរាណកាលមក​

ដំរី​មាន​តួ​នាទី​សំខាន់​ក្នុង​នគរ​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​។ ក្នុង​​អតីតកាល​​សត្វ​ដំរី​បាន​រួម​ចំណែក​សាង​​ភាព​រុងរឿង​ដល់​ខ្មែរ​រហូត​ឈាន​​កម្រិត​កំពូល​នៅ​សម័យ​មហា​នគរ​។ ​សត្វ​ដំរី​ត្រូវ​បាន​ដូន​តា​ខ្មែរ​​ប្រើប្រាស់​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​​រដ្ឋ​ដទៃ​ ទាំង​ការ​ការពារ​ និង​ពង្រីក​ទឹកដី​។

លើស​ពី​នេះ​ទៅ​ទៀត ដំរី​ត្រូវ​បាន​​​ប្រើប្រាស់​ដើម្បី​សាងសង់​ប្រាសាទ​​ទាញ​ថ្ម​ប្រាសាទ​ធំ​ៗ​ អូស​ ឬ​ក៏​លើក​ដាក់​​ និង​ជា​ព្រះ​ទី​នាំង​​របស់​ព្រះ​មហាក្សត្រ​ខ្មែរ,​ មេ​ទ័ព​ ឬ​មន្ត្រី​ជាន់​ខ្ពស់​។​ ការ​បំភ្លេច​តួនាទី​សត្វ​ដំរី គឺ​ស្មើនឹង​បំភ្លេច​មិត្តភ័ក្ដិ​ដែល​បាន​ជួយ​កសាង​ប្រទេស​ខ្មែរ​ឲ្យ​ខ្លាំង​ក្លា​​។

សូម​ចូល​រួម​ ការពារ​ និង​​ជួយសង្គ្រោះ​សត្វ​ដំរី​ដែល​នៅ​សេសសល់​​នៅ​កម្ពុជា៕

(រូប​ខាង​លើ​ ដូន​តា​ខ្មែរ​ជិះ​ដំរី​ ដែល​ក្បែរ​ចម្លាក់​ក្បួន​ដំរី​ រាជ​ធានី​អង្គរ​ធំ​។ រូប​ខាង​ក្រោម​គឺ​ក្បួន​ដំរី​ព្រះ​រាជ​ទ្រព្យ​ក្នុង​ឆ្នាំ​១៩២០)

from: https://tnaot.com/km/m/detail/article/9306058