ព្រះទីនាំងទេវាវិនិច្ឆ័យមហ័យមហាប្រាសាទ ឬព្រះទីនាំងទេវាវិនិច្ឆ័យ ភាសាអង់គ្លេសហៅថា Throne Hall គឺជាទីដែលព្រះមហាក្សត្រខ្មែរធ្វើពិធីរាជាភិសេក។
ពិធីរាជាភិសេក ឬអភិសេក របស់ព្រះមហាក្សត្រខ្មែរនេះ ត្រូវបានសង្គមខ្មែរបុរាណ ចាត់ទុកថាជាព្រះពិធីសម្រាប់អង្គដឹកនាំកំពូលនៃព្រះមហាក្សត្រ ឬ នគរកម្ពុជាធិបតេយ្យនៅរាល់ការឡើងសោយរាជ្យសម្បត្តិដំបូង។ ព្រះរាជពិធីនេះជាកេរមរតកវប្បធម៌របស់ព្រះមហាក្សត្រខ្មែរ បន្តធ្វើចាប់តាំងពីសម័យព្រហ្មញ្ញសាសនារហូតក្រោយសម័យអង្គរ ទោះបីជាព្រះមហាក្សត្រខ្មែរជ្រើសរើសយក ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ។
រូបទីមួយ នៅខាងឆ្វេងដៃគឺប្រាសាទទេវាវិនិច្ឆ័យដំបូងសាងសង់ចន្លោះពីឆ្នាំ ១៨៦៦ ដល់១៨៧០? ប៉ុន្តែត្រូវកម្ទេចចោលក្នុងឆ្នាំ ១៩១៥។
រូបទីពីរ នៅខាងឆ្វេងដៃដដែលគឺប្រាសាទទេវាវិនិច្ឆ័យសាងសង់ថ្មីក្នុងឆ្នាំ១៩១៩ ដែលមានទំហំធំជាងមុន។
រូបទីបី នៅខាងឆ្វេងដៃគឺប្រាសាទទេវាវិនិច្ឆ័យសព្វថ្ងៃ ដែលត្រូវបានធ្វើការជុសជុល និងកែលម្អជាបន្តបន្ទាប់។
ទំហំប្រាសាទទេវាវិនិច្ឆ័យបច្ចុប្បន្នមាន បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖
– ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
– ព្រះរាជពិធីបុណ្យទ្វារទសមាស
– ព្រះរាជសាវនាការថ្វាយសារតាំង
– ពិធីសច្ចាប្រណិធាន
– ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ៕