នៅខាងក្រោយវត្តទេពប្រណម្យប្រមាណ២០០ម៉ែត្រ ស្ថិតនៅក្នុងព្រៃឈើតូចធំដែលផ្ដល់នូវម្លប់ដ៏ត្រឈឹងត្រឈៃ មានប្រាសាទបុរាណតូចមួយមានឈ្មោះថា “ប្រាសាទព្រះបាលិលេយ្យ” ត្រូវបានកសាងក្នុងសម័យកាល ស.វ. ទី១២ និងស.វ. ទី ១៦ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទនេះមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្ដើរបែរទៅរកទិសសំខាន់ៗទាំង៤ ហើយមានកំពែងព័ទ្ធជុំវិញប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសាងអំពីថ្មបាយក្រៀមលាយឡំនឹងការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ។
បច្ចុប្បន្នប្រាសាទដ៏ឯកាមួយនេះកំពុងរងការខូចខាតយ៉ាងដំណំ ដោយប្រាង្គសំខាន់ជាងគេបានបែកបាក់មួយចំហៀងទៅហើយ៕
ប្រភពដើមរូប៖ យស់ មករា