Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនខ្លួនជនសង្ស័យប្លន់ប្រដាប់អាវុធម្នាក់ទៅតុលាការ

រាជធានីភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាប្លន់ ប្រដាប់អាវុធម្នាក់ត្រូវបានកម្លាំងជំនាញ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នី សំណាង អាយុ ១៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ បុគ្គលិកផ្នែកទីផ្សារស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០១ និង ៤០ នាទីរំលងអធ្រាត្រជនសង្ស័យបានប្រើកូនកាំបិតអារកប្លន់យកម៉ូតូឌ្រឹមសង់សេរី២០១៦ ពីបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ នៅចំណុចមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ក្រោយពីប្លន់បានសម្រេចកេចខ្លួនដោយសុវត្តិភាព។

លោកបន្តថា លុះដល់ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ៥ នាទីសមត្ថកិច្ចបានឃើញ ជនសង្ស័យ នៅចំណុចមុខស្តូបមិត្តភាពកម្ពុជាវៀតណាម ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9304592