បើយោងតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២ ខែមិថុនា ថា ឥណ្ឌូនេស៊ី មានករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន៦០៩ករណី និងស្លាប់ថ្មី២២ករណី ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុបកើនឡើងដល់២៧ ៥៤៩នាក់ និងស្លាប់ ១៦៦៣នាក់។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រៅពីនេះ ឥណ្ឌូនេស៊ី ក៏មានអ្នកជំងឺ ត្រូវបានព្យាបាលជាសះស្បើយ ៧ ៩៣៥នាក់ផងដែរ។ ប្រទេសអាស៊ានមួយនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេបំផុត ក្នុងចំណោម១០ប្រទេស នៅតំបន់នេះ។
ដោយឡែកប្រទេសសិង្ហបុរី ក៏នៅតែមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ានដដែល។ ប្រទេសមួយនេះ មានអ្នកឆ្លងថ្មី ចំនួន៥៤៤ករណី ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ៣៥ ៨៣៦នាក់ ស្លាប់២៤នាក់ និងជាសះស្បើយ ២២ ៤៦៦នាក់។
ប្រទេសហ្វីលីពីន មានអ្នកឆ្លង ១៨ ៩៩៧នាក់ ស្លាប់ ៩៦៦នាក់ និងជាសះស្បើយ ៤ ០៦៣នាក់។ រីឯម៉ាឡេស៊ី មានអ្នកឆ្លង ៧ ៨៧៧នាក់ ស្លាប់១១៥នាក់ និងជាសះស្បើយ ៦ ៤៧០នាក់។ ចំណែកប្រទេសថៃ មានអ្នកឆ្លង ៣ ០៨៣នាក់ ស្លាប់៥៨នាក់ និងជាសះស្បើយ ២ ៩៦៦នាក់។
វៀតណាម មានអ្នកឆ្លង ៣២៨នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ២៩៣នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង២២៨នាក់ ស្លាប់៦នាក់ និងជាសះស្បើយ ១៣៨នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង១៤១នាក់ ស្លាប់២នាក់ និងជាសះស្បើយ ១៣៨នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២៥នាក់ មិនមានករណីស្លាប់នៅក្នុងប្រទេស តែមានអ្នកជាសះស្បើយ១២៣នាក់។ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយចំនួន ១៦នាក់។
បើគិតត្រឹមវេលាខាងលើនេះ បណ្ដាប្រទេសអាស៊ានទាំង១០ មានអ្នកឆ្លងថ្មី នៃកូវីដ១៩ ចំនួន ១ ៥៣៣នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៩៤ ១៨៣នាក់ ស្លាប់ ២ ៨៣៤នាក់ និងជាសះស្បើយ ៤៤ ៦០៨នាក់៕ ប្រែសម្រួលដោយ Nuon