ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា អាចម៍ផ្កាយ មានកម្ពស់ខ្ពស់ជាង អាគារ Empire State នៅទីក្រុងញូវយ៉កកំពុងតែ ហោះសំដៅមកផែនដីក្នុងល្បឿនដល់ទៅ១៨ ០០០ គីឡូម៉ែត្រ ក្នុង១ម៉ោង ។
សារព័ត៌មាន DS បានផ្សាយថា មជ្ឈមណ្ឌុលតាមដានអាចផ្កាយដែលហោះមកជិតផែនដីរបស់អង្គការណាសា កំពុងតែតាមដានអាចម៍ផ្កាយដែលហោះសំដៅមកផែនដីយើង។ តាមការសន្និដ្ឋា អាចផ្កាយនោះ នឹងចូលមកដល់ផែនដីនៅថ្ងៃ ទី៦ ខែមិថុនា
ក្រុមអ្នកឯកទេសរបស់ណាសាបានដាក់ឈ្មោះ ឲ្យអាចផ្កាយណ៍ខាងលើ ថាជាភព2002 NN4 មានទំហំចាប់ពី២៥០ម៉ែទ្រ ដល់ ៥៧០ម៉ែត្រ។
ណាសាបានដាក់អាចម៍ផ្កាយខាងលើ ជាភព Aten គឺជាដំថ្មធំមួយហោះនៅលើអាកាស គោចរជុំវិញគន្លងតារាវិថីរបស់ព្រះអាទិត្យ ។
តាមក្រុមអ្នកឯកទេសរបស់ណាសា ភពនេះធ្វើដំណើរក្នុងល្បឿនដល់ទៅ១៨ ០០០ គីឡូម៉ែត្រ ក្នុង១ម៉ោង ។ ប៉ុន្តែភពនេះមិនធ្លាក់ចូលក្នុងទំនាញផែនដីឡើយ គឺហោះហើនៅជុំវិញផែនដី ៥,១ លានគីឡូំម៉ែត្រ ។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រក៏បានបង្ហាញពីក្តីបារម្ភខ្លាច អាចម៍ផ្កាយនេះផ្លាស់ប្តូរទិសដៅ ធ្លាក់ចូល លំហអាកាសនៃភពផែនដី ហើយអាចធ្លាក់ចូលក្នុងផែនដីយើង ។
បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតែតាមដាន ភព និងអាចផ្កាយ ជាង២ពាន់ ដែលអាចគំរាមកំហែងដល់ ការរស់នៅលើភពផែនដី។ រយៈពេល៦៦លានឆ្នាំកន្លងមក ផែនដីមិនធ្លាប់ឆ្លងកាត់ ការវាយលុកពីភពផ្សេងនោះឡើយ។ ប៉ុន្តែមុន៦៦លានឆ្នាំ ផែនដីធ្លាប់ជួបការវាយប្រហារដោយអាចផ្កាយធ្វើឲ្យ សត្វដាយណូស័រស្លាប់ផុតពូជ ៕ ប្រែសម្រួលដោយ៖ MEO