Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ និងមានអ្នកស្លាប់ថ្មី​ម្នាក់ទៀត

រដ្ឋាភិបាលថៃបានរាយការណ៍ពី​ករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ និងការស្លាប់ថ្មី​ម្នាក់ទៀត​នៅថ្ងៃអង្គារ ​ដែលធ្វើឱ្យចំនួន​អ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ទៅ ​៣០៨៣នាក់ ហើយចំនួនអ្នកស្លាប់សរុបក្នុងប្រទេសកើនឡើងដល់ ៥៨នាក់​។

អ្នកស្លាប់ថ្មីគឺជាបុរសចំណាស់ម្នាក់អាយុ ៨០ឆ្នាំ រស់នៅខេត្ត ​ Narathiwat ។ អ្នកជំងឺចុងក្រោយគឺជានិស្សិតប្រុសអាយុ ៣២ ឆ្នាំដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបា​លស្ថានភាពមេរោគកូវីដ-១៩ បាន​មានប្រសាសន៍ថា និស្សិតរូបនេះបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈប្រទេសម៉ាឡេស៊ី។ ​គាត់់បានចូលប្រទេសថៃតាមរយៈច្រកទ្វារព្រំដែន​ Padang Besar ក្នុងខេត្ត​ Songkhla កាលពីថ្ងៃទី២៥ ឧសភា ហើយត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅ​ក្នុងខេត្តនេះតែម្តង។ គាត់បានធ្វើតេស្តអវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ប៉ុន្តែនៅថ្ងៃទី៣០ ខែឧសភាគាត់មានអាការគ្រុនក្តៅនិងហៀរសំបោរ។ នៅថ្ងៃទី៣១ ខែឧសភាគាត់បានធ្វើតេស្តវិជ្ជមាន​កូវីដ-១៩ ​ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។

វេជ្ជបណ្ឌិត Taweesilp បានបន្ថែមថា“ ក្នុងចំណោមមនុស្សចំនួន ៣១នាក់ដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈប្រទេសម៉ាឡេស៊ី ​មានចំនួន ៨នាក់ហើយដែលបានឆ្លងជំងឺនេះ។អ្នកស្លាប់ថ្មីគឺបុរសថៃអាយុ ៨០ ឆ្នាំដែលមានជំងឺហឺត។ នៅថ្ងៃទី ២៨ ខែមេសាគាត់បានទៅមន្ទីរពេទ្យមួយនៅស្រុក Sungai Kolok នៃខេត្ត Narathiwat ដើម្បីធ្វើការវះកាត់ត្រគាក។ បន្ទាប់មកគាត់ត្រូវបានគេនាំទៅសម្រាកនៅក្នុង​បន្ទប់មួយដែលមានអ្នកជំងឺម្នាក់ទៀតត្រូវបានគេរកឃើញថាបានឆ្លងមេរោគ​កូវីដ-១៩។ បុរសចំណាស់រូបនេះបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី៩ ខែឧសភា​។ អ្នកជំងឺត្រូវបានគេដាក់​ខ្យល់អុកស៊ីសែនជាប់រហូតហើយ​គាត់បានទទួលមរណភាពកាលពីថ្ងៃចន្ទ។

ក្រុមគ្រូពេទ្យ និងសាច់ញាតិដែលមកសួរសុខទុក្ខអ្នកជំងឺទាំងអស់ចំនួន ១៩១នាក់នៅក្នុងមន្ទីរពេទ្យ​ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកដើម្បីធានាសុវត្ថិភាព។ ក្នុងចំណោម​អ្នកឆ្លងទាំង ៣០៨៣ នាក់ មាន ២៩៦០នាក់បានជាសះស្បើយ​ និងបន្សល់ទុកះ​អ្ន្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥៩ នាក់ទៀត​។ នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវី-១៩​ចំនួន ៦.៣៦លាននាក់​ និងមានអ្នកស្លាប់ចំនួន ៣៧៧៤៣៧នាក់។ សហរដ្ឋអាមេរិក​ជាប្រទេសមានអ្នកឆ្លង​ច្រើនបំផុតចំនួន ១.៨៦លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុត​ចំនួន ១០៦៩២៥ នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9303476