តាមប្រភពប៉ូលិសបានឱ្យដឹងថា បុរសម្នាក់បានលង់ទឹកនៅក្នុងប្រឡាយមួយ ខណៈពេលដែលគាត់កំពុងនេសាទនៅស្រុកSichon ខេត្ត Nakhon Si Thammaratកាលពីព្រឹកថ្ងៃអង្គារ។
សាច់ញាតិបានប្រាប់ប៉ូលិសថាជនរងគ្រោះមានឈ្មោះ Thirayut Srimuang អាយុ ៣៧ ឆ្នាំបានចាកចេញពីផ្ទះនៅពេលព្រឹក ហើយចុះទៅក្នុងប្រឡាយមួយដើម្បីនេសាទត្រី។ ប៉ូលិសនិងក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិTai Tek Tungបានប្រញាប់ប្រញាល់ទៅចុះក្នុងប្រឡាយទឹកមួយនៅឯភូមិ Moo ១១ ក្នុងឃុំ tambon Plian។ ក្រុមអ្នកជួយសង្គ្រោះបានប្រើក្បូនតូចមួយ រួមទាំងមានអ្នកមុជទឹកដើម្បីជួយរកអ្នកលង់ទឹក។
រូបតំណាង
សាកសពរបស់ជនរងគ្រោះត្រូវបានគេរកឃើញប្រហែលជា ២០ នាទីក្រោយមក។ គាត់មិនមានរងរបួសអ្វីទេ ហើយក៏មិនមានសញ្ញាណាមួយដែលបញ្ជាក់ថាគាត់អាចត្រូវបានគេវាយប្រហារនោះដែរ។ សាកសពរបស់គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យSichon ដើម្បីធ្វើកោសល្យវិច័យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post