បន្ទាប់ពីការបន្ធូរបន្ថយវិធានការត្រួតពិនិត្យជំងឺកូវីដ-១៩មជ្ឈមណ្ឌលសិក្សា សារមន្ទីរប្រវត្តិសាស្ត្រ បណ្ណាល័យ និងបណ្ណាសារនានាក្រោមប្រតិបត្តិការរបស់នាយកដ្ឋានវិចិត្រសិល្បៈបានបើកទ្វារឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលទស្សនាឡើងវិញ។
ឥឡូវនេះប្រជាជនបាងកកអាចពិនិត្យមើលបញ្ជីមាតិកាកម្មវិធីរបស់សារមន្ទីរ ដើម្បីរីករាយនឹងទស្សនាការតាំងពិព័រណ៍ដែលមានទីតាំងនៅលើដីអតីតវិមានខាងមុខសារមន្ទីរជាតិទីក្រុងបាងកក។ ការតាំងពិព័រណ៍នេះនឹងនាំភ្ញៀវទេសចរឱ្យស្គាល់ពីសម័យកាលបុរាណ តាមរយៈការប្រមូលនូវវត្ថុបុរាណដ៏កម្រដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងសិល្បៈហត្ថកម្មដ៏អស្ចារ្យរបស់ថៃ។
នៅឯសាល Sivamok Phiman Throne អ្នកទេសចរអាចស្វែងយល់អំពីដើមកំណើតនៃបុព្វបុរសរបស់ជនជាតិថៃ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរាប់ចាប់ពី សម័យកាលនគរសុខោទ័យ អយុធ្យា និងថុនបូរី រហូតដល់រជ្ជកាលនៃសម័យRattanakosin។ នៅខាងក្នុងក៏មានការដាក់បង្ហាញនូវស្នាដៃសិប្បកម្មឧបករណ៍ភ្លេងប្រពៃណី សេរ៉ាមិច សម្លៀកបំពាក់បុរាណនិងវាយនភណ្ឌចម្លាក់ឈើ និងអាវុធផងដែរ។ អគារនៃMahasurasihanart និង Prapas Phipithaphan បង្ហាញពីប្រវត្តិសិល្បៈថៃដែលទាក់ទងនឹងសម័យ Dvaravati, Srivijaya, Lopburi, Sukhothai, Lanna, អយុធ្យា និងដើមរជ្ជកាល Rattanakosin។
រូបតំណាង
ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រៀបចំដំណើរកម្សាន្តតាមទូកគឺសារមន្ទីរជាតិព្រះបរមរាជវាំង ដែលមានទីតាំងស្ថិតនៅមាត់ប្រឡាយBangkok Noi ។ ទីនោះមានកប៉ាល់ព្រះបរមរាជវាំងRoyal Barge បានសាងសង់ឡើងក្នុងរជ្ជកាលស្តេចTaksin ហើយក៏មានការដាក់តាំងពិព័រណ៍នូវកប៉ាល់រាជវាំងចំនួន ៨ ដែលដឹកស្តេចចក្រីនិងគ្រួសាររាជវង្សទៀតផង។ លើសពីនេះក៏នឹងមានកម្មវិធីជាច្រើនទៀតដែលសារមន្ទីរជាតិបានរៀបចំទាក់ទងទៅនឹងវប្បធម៌ថៃ។
ដើម្បីការពារការឆ្លងមេរោគកូវីដ-១៩ រលកទីពីរអ្នកទស្សនាទាំងអស់ត្រូវរក្សាចម្ងាយរវាងគ្នានឹងគ្នា ពាក់ម៉ាស និងស្កេនលេខQRកូដជំនួសការប្រើសាច់ប្រាក់ផ្ទាល់ ហើយមជ្ឈមណ្ឌលនឹងផ្តល់ការត្រួតពិនិត្យកម្តៅ និងការលាងដៃដល់អ្នកទស្សនាផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post