Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រយ័ត្នខ្យល់កន្ត្រាក់ ​ភ្លៀងបន្តធ្លាក់ពីខ្សោយទៅបង្គួរ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែមិថុនា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០នេះ ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ ក្រសួងធនធានទឹក ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។

តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនៅព្រឹកថ្ងៃទី​២ ខែមិថុនា ឆ្នាំ២០២០នេះបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ​នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។

​បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅបង្គួរផងដែរ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9301911