Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ដូណាល់ ត្រាំ ហៅអភិបាលរដ្ឋខ្លះថា “ទន់ខ្សោយ” ខណៈចាប់ខ្លួនបាតុករយ៉ាងតិច ៥ ៦០០ នាក់

អំពើកុបកម្ម និងភាពវឹកវរស៊ីវិល នៅតែបន្តកើតមាន នៅតាមទីក្រុងរាប់សិប នៅសហរដ្ឋអាមេរិក ជុំវិញការសម្លាប់បុរសស្បែកខ្មៅម្នាក់ដែលគ្មានអាវុធនៅក្នុងដៃ ខណៈកំពុងជាប់ឃុំឃាំងដោយប៉ូលិស ។ លោកប្រធានាធិបតីអាមេរិក បានហៅអភិបាលរដ្ឋខ្លះថា “ទន់ខ្សោយ” អសមត្ថភាពក្នុងការបង្ក្រាបទៅលើក្រុមបាតុករ ខណៈការចាប់ខ្លួនបាតុករ យ៉ាងតិច ៥ ៦០០ នាក់ ។ 

បុរសឈ្មោះ George Floyd អាយុ៤៦ឆ្នាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានស្លាប់​នៅ​ក្នុងសហគមន៍ Powderhorn ទីក្រុង Mineapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក បន្ទាប់ពីប៉ូលិសយកជង្គង់​សង្កត់កជាច្រើននាទី បណ្តាលឲ្យថប់ដង្ហើម​ដកមិនរួច ហើយដៃរបស់គាត់នៅជាប់ខ្នោះផងនោះ ។ បុរសរូបនេះ ត្រូវប៉ូលិសឃាត់ខ្លួន​ពីបទ​ចាយក្រដាស់២០ដុល្លារក្លែងក្លាយ ។ 

អគារសាធារណៈត្រូវរងការដុតបំផ្លាញ រថយន្តប៉ូលីសខ្លះត្រូវភ្លើងឆេះ​ ដោយសារការវាយប្រហារ​ពីគ្រាប់បែកសាំងរបស់ក្រុមបាតុករ ។ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារចំ ពេលកំពុងមានភាពវឹកវរកើតឡើង​កាលពីសប្តាហ៍កន្លងទៅនេះ ។

ទីក្រុងជាច្រើន រាប់បញ្ចូលទាំងទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងទីក្រុងញូវយ៉ក កំពុងស្ថិតក្រោមច្បាប់បម្រាមគោចរ ខណៈអំពើហិង្សានៅតែបន្តកើតមាន ។

កងទ័ពសហរដ្ឋអាមេរិក និងឆ្មាំជាតិ ត្រូវបានអំពាវនាវដោយលោកដូណាល់ ត្រាំ ប្រធានាធិបតីឱ្យ “ត្រួតត្រាគ្រប់គ្រងនៅលើដងផ្លូវ” ខណៈដែលប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅជិតសេតវិមាន ។

លោកដូណាល់ ត្រាំបានហៅអភិបាលរដ្ឋខ្លះថា “ទន់ខ្សោយ” អសមត្ថភាពក្នុងការបង្ក្រាបទៅលើក្រុមបាតុករ ។ 

ប្រភពព័ត៌មាន ABC បានផ្សាយនៅថ្ងៃទី​២ ខែមិថុនា ឆ្នាំ២០២០ថា តាមការចេញផ្សាយរបស់ប្រភព AP ដែលបានចងក្រងប្រមែប្រមូលឯកសារ​ថា​ មនុស្សប្រហែល​ ៥ ៦០០ នាក់​ត្រូវបានចាប់ខ្លួន នៅតាមទីក្រុង និងតាមតំបន់ផ្សេងៗ​ទៀត​ ទូទាំង​សហរដ្ឋអាមេរិក ចាប់តាំងពីពេល​បាតុកម្ម​បានផ្ទុះឡើង​ មកទល់នឹងពេលនេះ ។ 

ប្រភពបន្តថា មិនមែនរាល់ការតវ៉ាទាំងអស់សុទ្ធតែមានអំពើហិង្សានោះទេ ។ មនុស្សរាប់ពាន់នាក់បានចូលរួមធ្វើបាតុកម្មដោយសន្តិវិធី ប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលីសអាមេរិក​នោះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9301875