តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយឆ្នាំជូត។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីត្រូវសម្រុក នោះផ្លែផ្កាដែលហុចឱ្យបានមកវិញក៏តែងឆ្លើយតបចិត្តប៉ងប្រាថ្នាផងដែរ ។
ជំនួញ ៖ តែងប្រមូលផលកម្រៃត្រឡប់មកផ្ទះវិញដូចសមប្រកបជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសារនិងគាំពារ។
ស្នេហា ៖ មានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកដែលប្រកបការងារចូរប្រយ័ត្នសត្រូវឆ្ងាយជិតគេទម្លាក់កំហុសទុកឱ្យណាមួយនាំជួបការលំបាករែកពន់នៅថ្ងៃខាងមុខ។
ជំនួញ ៖ លោកអ្នកពុំត្រូវប្រកាន់ចិត្តស្រាលឆាប់ខឹងឬប្រកែប្រកាន់ច្រើនឡើយនាំតែមានជម្លោះជាមួយអតិថិជនបាត់បង់នូវចំណូលខ្លួនឯងប៉ុណ្ណោះ។
ស្នេហា ៖ កុំភ្លើតភ្លើនតាមអារម្មណ៍អូសទាញត្រូវចេះអប់រំនិងដាស់តឿនដោយអាត្មាខ្លួនឯងទើបជាការប្រពៃបំផុត។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការធ្វើអ្វីមួយក៏តែងផ្តល់ផលល្អមកវិញជានិច្ច។
ជំនួញ ៖ ការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅកើត។
ស្នេហា ៖ រឿងផ្ទាល់ខ្លួនក៏ដូចជាបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អផូរផង់ប្រពៃនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំល្អណាស់។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើលោកអ្នកចង់ប្រកបកិច្ចការងារអ្វីក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។
ជំនួញ ៖ ទ្រព្យសំណាងបានឡើងខ្ពស់ដូចនេះលោកអ្នកអាចប្រកបរបររកស៊ីជួញដូរឬបើកមុខរបរថ្មីមានភាពគាប់ប្រសើរព្រោះថាផ្លែផ្កាដែលហុចឱ្យមកវិញតែងមានការធំធាត់ជាបណ្តើរៗជានិច្ច។
ស្នេហា ៖ ជាឱកាសល្អក្នុងការពិភាក្សាសម្រាប់ការរៀបចំគ្រួសារហើយ។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេពិសេសធ្វើអ្វីៗងាយជួបនូវបញ្ហាចម្រូងចម្រាសថែមទៀត។
ជំនួញ ៖ អ្នកធ្វើជំនួញថ្ងៃនេះមានភាពនឹងធឹងល្អ ពោលគឺមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺការជួញដូរមានការរីកលូតលាស់ដូចសព្វមួយដង។ ការរស់នៅចូរធ្វើបុណ្យដាក់ទានខ្លះដើម្បីសេចក្តីសុខទៅគ្រាខាងមុខ។
ស្នេហា ៖ កើតមានការទុក្ខខ្វាយខ្វល់ច្រើនដោយសារការមិនសូវទុកចិត្តគ្នា។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយតែងទទួលរងការនឿយហត់ ហើយធ្វើអ្វីតែងមិនហុចផលដូចជាចិត្តនោះឡើយ។ ចូរលោកអ្នកធ្វើបុណ្យដាក់ទានដើម្បីបំបាត់រាល់ឧបទ្រពចង្រៃចេញពីខ្លួនខ្លះទើបប្រសើរ។
ជំនួញ ៖ ដោយដួងជតារាសីធ្លាក់ចុះ ការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ តែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះណាស់។
ស្នេហា ៖ ប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដោយដួងជតារាសីឡើងខ្ពស់ ដូច្នេះរាល់ណាត់ជួបការងារលោកតែងមានភាពស្រស់បំព្រង និងជោគជ័យផងដែរ ។
ជំនួញ ៖ ក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។
ស្នេហា ៖ មានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខច្រើន។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការសំខាន់ឬភារៈធំដុំពីព្រោះថាផលតែងឆ្លើយតបជានិច្ច។
ជំនួញ ៖ ចូរបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។
ស្នេហា ៖ កំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបគ្រោះយាយីនៅឡើយ ហេតុនេះអាចជួបនូវផលលំបាកច្រើនចំពោះមុខ។
ជំនួញ ៖ អ្នកធ្វើជំនួញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដោយសារអតិថិជនលែងមកក្បែរ។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ មានភាពតានតឹងដូចអ៊ំទូកបញ្ច្រាសទឹកគឺងាយថយក្រោយហើយមិនងាយលូតទៅមុខនោះឡើយ។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះទោះមិនអាក្រក់បែបណាក្តី ប៉ុន្តែទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកមិនអាចធ្វេសប្រហែសឬប្រមាថបានទ្បើយ មិនដូច្នេះនឹងជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។ក្នុងពេលនេះលោកអ្នកអាចមានក្រុមមនុស្សបង្កបញ្ហាឱ្យកើតការក្តៅក្រហាយឬនាំរឿងមកអំពល់ទុក្ខទៀតផង។
ជំនួញ ៖ មានការជឿនលឿទៅមុខគួរសមហើយបើចង់បើករបររយះពេលខ្លីៗផងក៏អាចសាកល្បងបានដែរ។
ស្នេហា ៖ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អប៉ុន្មានទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកត្រូវតែមានការសម្រេចចិត្តឱ្យបានល្អិតល្អន់ ហើយត្រូវតែចងចាំថាបើសម្រេចចិត្តត្រូវនឹងទទួលបានផលល្អការសម្រេចចិត្តខុសវិញគឺមិនត្រឹមខកបំណងទេគឺថែមទាំងត្រូវខ្លោចផ្សាផ្លូវចិត្តទៀតផង។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតអាចប្រមូលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ មានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬចុះប្រកបការងារអ្វីមួយពីព្រោះថាផ្លែផ្កាតែងហុចមកវិញជានិច្ច។
ជំនួញ ៖ ក្នុងថ្ងៃនេះលោកអ្នកជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីរីកស្រស់បំព្រង និងផ្អែមល្ហែមប្រពៃណាស់។ ប្រភព៖ Cen